Karim Benzema គឺជា​កីឡាករ​ឆ្នើម​បំផុត​ប្រចាំ Champions League

2022/06/01 07:29:02 pm        197

​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ Real Madrid, Karim Benzema ត្រូវបាន​ជ្រើសរើស​ជា​កីឡាករ​ឆ្នើម​បំផុត​នៅ​ក្របខណ្ឌ UEFA Champions League ប្រចាំ​រដូវ​កាល​នេះ​។​ ​ខ្សែប្រយុទ្ធ​បារាំង​វ័យ ៣៤ឆ្នាំ​រូបនេះ​បានឈ្នះ​ពាន​ក្លិប​កំពូល​អឺរ៉ុប​មួយ​នេះ​ជា​លើក​ទី៥ ជាមួយ Real Madrid ក្រោយ​យកឈ្នះ Liverpool នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ចុង​សប្តាហ៍​កន្លងទៅ​។

​​Benzema បាន​ស៊ុត​បញ្ចូល​ទី​សរុប ១៥គ្រាប់​ក្នុងចំណោម ១២ប្រកួត​រដូវ​កាល​នេះ ហើយក៏​ជា​បេក្ខភាព​ដែល​គេ​គិតថា ​នឹង​អាច​ឈ្នះ​ពាន​កីឡាករ​ឆ្នើម​បំផុត​ប្រចាំឆ្នាំ​របស់ Ballon d’Or ផងដែរ​។ ​មិត្ត​រួម​ក្រុម​របស់ Benzema កីឡាករ​ប្រេ​ស៊ី​ល Vinicius Junior ដែល​ស៊ុត​បញ្ចូល​ទី​គ្រាប់​ជ័យជំនះ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នោះ ត្រូវបាន​ជ្រើសរើស​ជា​កីឡាករ​វ័យក្មេង​ឆ្នើម​បំផុត​ផងដែរ​។ ​កីឡាករ​វ័យ ២១ឆ្នាំ​រូបនេះ​បាន​ស៊ុត​បញ្ចូល​ទី ៤គ្រាប់ និង​បញ្ជូន ៦ ក្នុង​រដូវ​កាល​នេះ​។ ​កីឡាករ​ទាំងពីរ​ស្ថិតក្នុង​ចំណោម ១១នាក់​ឆ្នើម​បំផុត​ប្រចាំ UCL រដូវ​កាល​នេះដែល​រួមបញ្ចូល​ទាំង Luka Modric និង​អ្នកចាំទី Thibaut Courtois​។

​​កីឡាករ​របស់ Liverpool បួន​នាក់​ក៏​ស្ថិត​ក្នុងចំណោម​នោះដែរ​រួមមាន Trent Alexander-Arnold, Virjil van Dijk, Andy Robertson និង Fabinho​។ ​ក្រៅពីនោះ​មាន​ខ្សែប្រយុទ្ធ PSG, Kylian Mbappe ខ្សែបម្រើ Manchester City, Kevin de Bruyne, ខ្សែការពារ Chelsea, Antonio Rudiger៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        79
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        343
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        429

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm