ពលរដ្ឋក្នុងខេត្តឧត្តរមានជ័យ មកទទួលសេវាពិនិត្យព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃនៅមន្ទីរពេទ្យបង្អែកខេត្ត

2022/06/01 08:23:03 pm        768

ឧត្តរមានជ័យ៖ ប្រជាពលរដ្ឋរាប់រយនាក់ មកពីបណ្តាក្រុងស្រុកទាំងប្រាំ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ នាំគ្នាមកទទួលការផ្តល់សេវាការពិនិត្យព្យាបាលជំងឺភ្នែកដោយ​ឥតគិតថ្លៃនៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី១ មិថុនា ឆ្នាំ២០២២។

ប្រជាពលរដ្ឋឈ្មោះ ខីន ខ័ណ្ឌ មានទីលំនៅរស់នៅភូមិតាប៉ែន ឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ដែលមានបញ្ហាជំងឺភ្នែកអស់រយៈពេលរាប់ឆ្នាំមកហើយនោះ បានសម្ដែង​នូវការ​ត្រេកអរ​នឹងអរគុណ​យ៉ាងខ្លាំង​ដល់​ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា ​ក៏ដូចជាក្រុមគ្រូពេទ្យទាំងអស់​ដែល​បាន​ចំណាយពេលវេលា ដ៏សំខាន់មកជួយសង្រ្គោះដល់អាយុជីវិត​របស់​ពួកគាត់​ក្នុងការ​ពិនិត្យ​ព្យាបាល​ជំងឺភ្នែក​ដោយ​ពុំមានការយកថ្លៃអ្វីទាំងអស់។

ពលរដ្ឋដដែល បានបន្តថា ទាំងអស់នេះ​ស​បញ្ជាក់​ឲ្យ​ឃើញកាន់​តែ​ច្បាស់​ពី​ការ​យកចិត្តទុកដាក់​របស់​ថ្នាក់ដឹក​នាំ​ខេត្តពិសេសនោះ សម្តេចតេជោ ​នាយករដ្ឋមន្រ្តី​នៃកម្ពុជា ​ដែលបច្ចុប្បន្ន​សម្តេច​តែងតែ​យក​ចិត្តទុក​ដាក់គិតគូរខ្ពស់​ពី​បញ្ហា​សុខភាព​របស់​ប្រជាពលរដ្ឋ​ និង​បាន​ជួយ​នូវរាល់​បញ្ហាប្រឈម និងទុក្ខលំបាកនានា​មកលើ​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាពក្រីក្រ​ដែលគ្មាន​លទ្ធិភាព​ក្នុងការ​ព្យាបាលជំងឺភ្នែកនេះផងដែរ។

ក្នុងឱកាសនោះលោកវេជ្ជបណ្ឌិត លី ឡុងឌី មន្រ្តី​ជំនាញ​ព្យាបាលជំងឺភ្នែក ​បានឲ្យដឹងថា ការ​ពិនិត្យព្យាបាលជំងឺសុខភាពភ្នែក ជូនដល់បងប្អូនប្រជាពលរដ្ឋនៅមន្ទីរពេទ្យបង្អែកខេត្ត គឺជា​កម្មពិធីជាតិសុខភាពភ្នែកដែលមានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៣០ ឧសភា រហូតដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ នឹងត្រូវបានបញ្ចប់។

ក្នុងនោះ​មានការពិនិត្យព្យាបាលទៅលើការ​ ពិគ្រោះជំងឺភ្នែក​ ការវះកាត់ភ្នែក ពិនិត្យព្យាបាល​បាយភ្នែក ​នឹងជំងឺផ្សេងៗ​ផងដែរ។

ជាលទ្ធិផលក្រុមការងារ​សម្រេច​បាន​ លើ​ការ​ពិនិត្យ​និងព្យាបាលអ្នកជំងឺ​ជា​បឋម​រួមមាន​៖ ផ្នែកពិគ្រោះជំងឺបាន ១១១ករណី ស្រី៧៦នាក់ ​ ផ្នែកវះកាត់ភ្នែកបាន ៤៥ករណី ផ្នែកបាយភ្នែកបាន ៤១ករណី​ស្រី២៦នាក់ និងផ្នែកពិនិត្យផ្សេងៗបាន៤ករណី៕អត្ថបទ៖ ឃិន សារិទ្ធ


អត្ថបទដែលទាក់ទង

មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        43
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        45
សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm        39

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ

2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm