មន្រ្តីសុខាភិបាល៖ ការចាក់វ៉ាក់សាំងដូសទី៥ ជូនក្រុមអាទិភាពនឹងចាប់ផ្ដើមនៅសប្ដាហ៍ក្រោយ

2022/06/01 08:38:28 pm        667

ភ្នំពេញ៖ មន្រ្តីសុខាភិបាល បានត្រៀមខ្លួនរួចរាល់ក្នុងការចាក់វ៉ាក់សាំងដូសជំរុញទី៥ ជូនក្រុមអាទិភាព ដែលនឹងចាប់ផ្ដើមនៅសប្ដាហ៍ក្រោយ បន្ទាប់ពីទទួលបានការអនុញ្ញាតពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។

មន្ត្រីសុខាភិបាល បម្រើការនៅរាជធានីភ្នំពេញ បានឱ្យដឹងថា ការចាក់វ៉ាក់សាំងដូសទី៥ ដើម្បី បង្កើន​អង់ទីគ័រការពាររាងកាយទប់ទល់នឹងជំងឺកូវីដ-១៩ ​ជូនមន្រ្តីជួរមុខ​ និងក្រុមគោលដៅអាទិភាព នឹងចាប់ផ្តើមពីថ្ងៃទី៩ ខែមិថុនានេះតទៅ។

មន្រ្តីសុខាភិបាល បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងដូសជំរុញទី៥នេះ ​នឹងអាចធានា​សុវត្ថិភាព បន្ថែម​ទៀត​ចំពោះការរស់នៅពេលបច្ចុប្បន្ន និងអនាគត ​របស់ប្រជាពលរដ្ឋ ​ជាមួយនឹងមេរោគកូវីដ-១៩។

ទោះបីបច្ចុប្បន្ន ស្ថានភាពជំងឺកូវីដ-១៩​ នៅប្រទេសកម្ពុជា ​មានភាពល្អប្រសើរក្តី ​តែការចាក់វ៉ាក់សាំង ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ​បន្តចាត់ទុកជាឧបករណ៍ដ៏សំខាន់បំផុត​ សម្រាប់បុគ្គលគ្រប់ៗរូប ដើម្បី ការពារខ្លួន​ទប់ទល់​នឹងការវាយលុកធ្ងន់ធ្ងរពីជំងឺកូវីដ-១៩ ​កាត់​បន្ថយ​អត្រា​មរណភាព​ជា​អតិបរមា និង​ផលប៉ះពាល់​សង្គមជាថ្មីជាដើម។ ​ការចាក់វ៉ាក់សាំងដូសទី៥ ​នឹងប្រើប្រាស់វ៉ាក់សាំងជំនួយ​ពី​ប្រទេសចិន​ ឥណ្ឌា អ៊ីតាលី ​និងប្រទេសផ្សេងៗ​មួយចំនួនទៀត។ ​នេះបើតាមការឱ្យដឹងពីប្រធាន គណៈកម្មការចំពោះកិច្ចចាក់ ​វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ​ក្នុងក្របខណ្ឌទូទាំងប្រទេស លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន។

បច្ចុប្បន្នប្រទេសកម្ពុជា បាននឹងកំពុងដំណើរការសេដ្ឋកិច្ចធម្មតា ជាមួយវត្តមានជំងឺកូវីដ-១៩ ក្រោយ​ពេលរាជរដ្ឋាភិបាលទទួលបានជោគជ័យ​លើ​នយោបាយចាក់វ៉ាក់សាំង​ស្រោច​លើ​ប្រជាពលរដ្ឋ ​ចាប់ ពីដូសមូលដ្ឋាន ​រហូតដល់ដូសជំរុញ៕អត្ថបទ៖ ទូច សោភ័ណ


អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        172
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        88
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        205

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់

2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm