រុស្ស៊ី៖ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា កងកម្លាំងរបស់ខ្លួនបានរកឃើញសាកសពទាហានអ៊ុយក្រែនចំនួន ១៥២នាក់នៅក្នុងបន្ទប់ក្រោមដីនៃរោងចក្រដែកថែប Azovstal។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានអ្នកនាំពាក្យក្រសួងការពារជាតិលោក Igor Konashenkov បាននិយាយថា សាកសពត្រូវបានរក្សាទុកនៅក្នុងរថយន្តមួយគ្រឿង ដែលប្រព័ន្ធត្រជាក់មិនដំណើរការ។

លោកនិយាយថា គ្រាប់មីនចំនួន ៤គ្រាប់ត្រូវបានដាក់នៅក្រោមរថយន្តនោះ។ លោក Konashenkov បានចោទប្រកាន់កងកម្លាំងអ៊ុយក្រែនថា បានដាក់គ្រាប់មីនដោយចេតនាដើម្បីចោទប្រកាន់រុស្សីថា មានចេតនាបំផ្លាញសាកសព និងរារាំងពួកគេមិនឲ្យនាំយកសាកសពទៅប្រគល់ឱ្យសាច់ញាតិ។ លោក Konashenkov បានរំលឹកថា មុនពេលត្រូវបានគេចាប់ជាឈ្លើយសឹកមេបញ្ជាការអង្គភាព Azov បានអំពាវនាវជាសាធារណៈទៅកាន់លោក Zelenskyy ឱ្យយកសាកសពរបស់អ្នកស្លាប់ ដើម្បីឱ្យក្រុមគ្រួសារអាចបញ្ចុះនៅលើទឹកដីដែលគ្រប់គ្រងដោយរបបទីក្រុង Kyiv ប៉ុន្តែទោះបីជាយ៉ាងណាគ្មានសំណើពីទីក្រុង Kyiv ដើម្បីទៅយកសាកសពអ្នកស្លាប់ពីរោងចក្រដែកថែប Azovstal នោះទេ។ លោក Konashekov និយាយថា រុស្ស៊ីមានផែនការផ្ទេរសាកសពទៅឱ្យមន្ត្រីអ៊ុយក្រែន ក្នុងពេលដ៏ខ្លីខាងមុខនេះ៕
អត្ថបទ៖ ប៊ុនថន