កម្ពុជាឈានមុខគេក្នុងការអនុវត្តច្បាប់ និងវិធានការលប់បំបាត់ផលិតផលថ្នាំជក់

2022/06/01 11:24:58 pm        1.8 K

កែប៖ នៅឆ្នាំ២០២២នេះ អង្គការសុខភាពពិភពលោក បានសម្រេចជូនពានរង្វាន់មួយទៀតដល់កម្ពុជា តាមរយៈក្រសួងទេសចរណ៍ ដែលបានចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់វិស័យទេសចរណ៍គ្មានផ្សែងបារី នៅកម្ពុជា ដែលនេះបញ្ជាក់អំពីភាពឈានមុខគេរបស់កម្ពុជា ក្នុងការទប់ស្កាត់ និងឈានទៅលុបបំបាត់ផល ប៉ះពាល់ដែលកើតមកពីផលិតផលថ្នាំជក់។

នៅក្នុងឆ្នាំ២០២១ អង្គការសុខភាពពិភពលោក បានផ្ដល់ពានរង្វាន់ទិវាពិភពលោកគ្មានថ្នាំជក់ ចំនួន២ ជូនព្រះរាជាណាចក្រកម្ពុជា ដោយសារមើលឃើញអំពីការអនុវត្តបានល្អ លើការដាក់ចេញ​នូវ​ច្បាប់ហាមឃាត់ និងវិធានការផ្សេងៗរបស់រាជរដ្ឋាភិបាលកម្ពុជា ពីគ្រោះថ្នាក់ នៃផលិតផលថ្នាំជក់ ដល់ប្រជាជន ដែលមានភាពលេចធ្លោ និងឈានមុខគេក្នុងតំបន់​ក្នុងការ​អនុវត្តការងារ​ត្រួត​ពិនិត្យ​ផលិតផលថ្នាំជក់។

នេះបើតាមការលើកឡើងរបស់ឯកឧត្តមវេជ្ជបណ្ឌិត អ៊ឹង ភីរុន រដ្ឋលេខាធិការក្រសួងសុខាភិបាល ក្នុងទិវាពិភពលោកគ្មានថ្នាំជក់ ឆ្នាំ២០២២ ដែលធ្វើឡើងនៅខេត្តកែប ក្រោមប្រធានបទ “ថ្នាំជក់គំរាម កំហែងដល់បរិស្ថានរបស់យើង» កាលពីថ្ងៃទី៣១ ខែឧសភាម្សិលមិញ។

ឯកឧត្តម បានបញ្ជាក់ថា បារីធ្វើឲ្យប៉ះពាល់ខ្លាំងណាស់ដល់សុខភាព មនុស្ស សត្វ និងបរិស្ថាន ដោយផ្ទាល់និងប្រយោល។ រៀងរាល់ឆ្នាំ នៅទូទាំងពិពភលោក ដើមឈើចំនួន ៦០០លានដើម ត្រូវបានកាប់ដើម្បីផលិតបារី (ឈើប្រហែល១ដើម ផលិតបារីបានប្រមាណ១៥កញ្ចប់) ហើយការ​ដឹក​ជញ្ជូនឈើ និងផលិតផលផ្សេងៗទៅរោងចក្រធ្វើឱ្យបំពុលខ្យល់ និងបង្កជំងឺផ្លូវដង្ហើម។

ទន្ទឹមគ្នានោះដែរ កន្ទុយបារី ប្រមាណចំនួន ៤.៥ពាន់ពាន់លានកន្ទុយ ​ត្រូវបាន​បោះចោល ដែល​វា​បំពុល​ភាវរស់ក្នុងដី និងទឹកពិសេសត្រីផ្ទុកសារជាតិគីមីពុល ដែលបង្កឲ្យមានជំងឺដល់​ អ្នកបរិភោគ និងជំងឺផ្សេងៗទៀត ​កើតចេញពីការបរិភោគទឹកមានសារធាតុថ្នាំជក់។ ពេញមួយវដ្ដជីវិតរបស់បារី (តាំងពីផលិត រហូតដល់ការបោះចោលកន្ទុយ) ថ្នាំជក់​បំភាយ​កាបូនអុកស៊ីត ជាង​៨០លានតោន​ជារៀងរាល់ឆ្នាំ ​ខណៈដែលបារីមួយដើម​ អាចផ្ទុកឧស្ម័នកាបូនិចរហូតដល់ ១៤ក្រាម និងប្រើប្រាស់​ទឹក​ប្រហែល ៣.៧លីត្រ សម្រាប់ផលិតវា។

ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប ​បានលើកឡើងថា ​កន្លងទៅរដ្ឋបាលខេត្ត បាន​ប្រឹងប្រែងក្នុងការអនុវត្តច្បាប់ និងវិធានការហាមឃាត់នានា ​ដែលរាជរដ្ឋាភិបាល និង​ក្រសួង​បានដាក់ចេញ ​ក្នុងន័យឈានទៅទប់ឱ្យ បានទាំងស្រុងនូវការចរាចរទីផ្សារបារីនៅខេត្តកែប។

ឯកឧត្ដម ​បានបន្ថែមថា ​នៅមានបញ្ហាប្រឈមមួយចំនួន ដូចជា នៅមាន​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ផលិត ផលថ្នាំជក់ តាមរយៈនារីរបស់ក្រុមហ៊ុនថ្នាំជក់​ ជំរុញដល់ការលក់បារីក្នុងខេត្ត និង​មាន​ផ្សព្វផ្សាយ​ពាណិជ្ជកម្មផលិត ​ផលថ្នាំជក់នៅលើ​ជញ្ជាំង​រថយន្តជាដើម៕ អត្ថបទ៖ អន សារឹម

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm