បារាំងយល់ថាកម្ពុជាគឺជាច្រកសេដ្ឋកិច្ចដ៏សំខាន់សម្រាប់អាស៊ាន និងពិភពលោក

2022/06/02 01:46:40 am        729

ភ្នំពេញ ៖ វេទិកាធុរកិច្ចបារាំង-កម្ពុជា នឹងធ្វើឡើងជាលើកដំបូង នាថ្ងៃទី ៩-១០ ខែមិថុនា ឆ្នាំ ២០២២ ខាងមុខនេះ នៅសួនច្បារនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ( CDC ) រាជធានីភ្នំពេញ។ វេទិកាធុរកិច្ចដ៏មានសារៈសំខាន់រវាងប្រទេសបារាំង និងកម្ពុជា នេះ ត្រូវបានរៀបចំឡើងដោយ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងឧស្សាហកម្មបារាំងកម្ពុជា ( CCIFC) និងគណៈកម្មាធិការទីប្រឹក្សាពាណិជ្ជកម្មបរទេសនៃប្រទេសបារាំងប្រចាំកម្ពុជា (CCE) ។ 

ថ្លែងក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី ១ មិថុនា ឆ្នាំ ២០២២ នេះ លោក Francois Corbin អ្នកតំណាងពិសេសរបស់រដ្ឋមន្ត្រីទទួលបន្ទុកផ្នែកកិច្ចការអឺរ៉ុប និងការបរទេស សម្រាប់ទំនាក់ទំនងសេដ្ឋកិច្ចជាមួយបណ្តាប្រទេសអាស៊ាន បានឱ្យដឹងថា គោលបំណងនៃវេទិកានេះ គឺបង្ហាញពីបរិបទអំណោយផលរបស់កម្ពុជាសម្រាប់វិស័យធុរកិច្ច ហើយក៏ដូចជាបង្ហាញថា កម្ពុជាគឺជាច្រកដែលមានភាពងាយស្រួល មានភាពប្រកួតប្រជែងខ្ពស់ និងមានប្រសិទ្ធភាពសម្រាប់ក្រុមហ៊ុនក្នុងការនាំចេញទៅកាន់ទីផ្សារអាស៊ាន និងពិភពលោក។ លោកបន្តថា តាមរយៈវេទិកាធុរកិច្ចនេះដែរ និងជួយរឹតបន្តឹងទំនាក់ទំនងទ្វេរភាគីរវាងប្រទេសទាំងពីរ ក៏ដូចជាពង្រឹង និងពង្រីកការវិនិយោគឱ្យកាន់តែល្អប្រសើរថែមមួយកម្រិតទៀត។ 

លោក Arnaud DARC ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា បានលើកឡើងថា នៅក្នុងវេទិកាដែលនឹងប្រព្រឹត្តទៅនាប៉ុន្មានថ្ងៃខាងមុខនេះ នឹងមានវត្តមានក្រុមហ៊ុនបារាំង និងក្រុមហ៊ុនមកពីប្រទេសអាស៊ាន ប្រមាណ២៥០ក្រុមហ៊ុន នឹងចូលរួមនៅក្នុងវេទិកាធុរកិច្ចនេះផងដែរ។ លោកបន្ថែមថា វេទិកាដែលរៀចំឡើងរយៈពេល២ថ្ងៃនេះ គឺជាឱកាសពិសេសសម្រាប់សហគ្រិនកម្ពុជាអាចជួបពាណិជ្ជករបរទេស ដែលកំពុងស្វែងរកោកាសវិនិយោគនៅកម្ពុជា។ មិនមែនជារឿងចៃដន្យឡើយ ដែលប្រទេសអឺរ៉ុបដូចជាបារំាង ចាប់អារម្មណ៍មកធ្វើការវិនិយោគនៅកម្ពុជា។ 

លោក ហ្វីលីព បូឌ្រី ( Philippe Baudry) មន្ត្រីទទួលបន្ទុកផ្នែកសេដ្ឋកិច្ចនៃស្ថានទូតបារាំង ប្រចាំកម្ពុជា និងឡាវ បានលើកឡើងដែរថា ដោយសារតែកត្តាសុខសន្តិភាព និងស្ថេរភាពនយោបាយ និងការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ជាពិសេសការអភិវឌ្ឍន៍លើវិស័យភស្តុភារកម្មនៅរយៈកាលចុងក្រោយនេះ មានភាពល្អប្រសើរ ជាក់ស្ដែងការអភិវឌ្ឍនៅខេត្តព្រះសីហនុ និងខេត្តសៀមរាប ដែលជំរុញដល់កាលានុវត្តន៍ភាពនៃវិស័យធុរកិច្ច។ ម្យ៉ាងវិញទៀត រាជរដ្ឋាភិបាលកម្ពុជា តែងតែបើកឱកាសនៅក្នុងការធ្វើវេទិកាធុរកិច្ចពាណិជ្ជកម្មជាមួយបណ្ដាលប្រទេសផ្សេងៗ ព្រមទាំងបានធ្វើការយ៉ាងជិតស្និទ្ធជាមួយរវាងវិស័យរដ្ឋ និងវិស័យឯកជន។ 

បារាំង-កម្ពុជា បើនិយាយពីសាវតាទំនាក់ទំនងនៃប្រទេសទាំង២ គឺមានអាយុកាលជាច្រើនឆ្នាំមកហើយ។ និយាយដោយឡែកចំពោះទំនាក់ទំនងផ្នែកសេដ្ឋកិច្ចវិញ ការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគីបានកើនដល់ ១ពាន់លានអឺរ៉ូនៅឆ្នាំ២០១៧ ពោលគឺកើនឡើង៣ដងក្នុងរយៈពេល៣ឆ្នាំ។ ក្រោយមកទៀត ថ្វីដ្បិតតែទទួលរងនូវផលប៉ះពាល់ពីជំងឺកូវីដ១៩ ប៉ុន្តែបារាំងនៅតែជាទីផ្សារនាំចេញទំនិញដ៏សំខាន់មួយរបស់កម្ពុជា ដែលក្នុងនោះទំហំពាណិជ្ជកម្មកម្ពុជាបារាំង នៅឆ្នាំ២០២០សម្រេចបានចំនួន ៤៥៦ លានដុល្លារអាមេរិក និងគិតត្រឹមខែមេសា ឆ្នាំ ២០២១ មានចំនួន ១៥៧លានដុល្លារអាមេរិក។

ក្នុងចក្ខុវិស័យកម្ពុជាឆ្នាំ ២០៣០ រាជរដ្ឋាភិបាលកម្ពុជាបានបង្កើត និងដាក់ចេញនូវបណ្ដុំគោលនយោបាយអភិវឌ្ឍន៍ជាតិ ដែលជាផែនទីចង្អុលផ្លូវដើម្បីសម្រេចភាពរីកចម្រើនផ្នែកសង្គម-សេដ្ឋកិច្ច។ គោលនយោបាយទាំងនេះនឹងចូលរួមចំណែករក្សាកំណើនសេដ្ឋកិច្ចដ៏រឹងមាំ ប្រកបដោយចីរភាព ប្រកបដោយបរិយាប័ន្ន តាមរយៈការធ្វើពិពិធកម្មសេដ្ឋកិច្ច ការពង្រឹងភាពប្រកួតប្រជែង និងផលិតភាព៕ អត្ថបទ៖ ចេន សុជាតា


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        245
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        127
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm