អន្ដរជាតិ៖ រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក Joe Biden បានប្រកាសកញ្ចប់ជំនួយយោធាថ្មី មានតម្លៃ ៧០០ លានដុល្លារសម្រាប់អ៊ុយក្រែន។
មន្ត្រីរដ្ឋបាលជាន់ខ្ពស់បានឱ្យដឹងកាលពីថ្ងៃអង្គារថា កញ្ចប់ជំនួយនេះរួមបញ្ចូលទាំងប្រព័ន្ធរ៉ុក្កែត, កាំភ្លើងធំចល័តដែលអាចវាយប្រហារគោលដៅចម្ងាយឆ្ងាយបានជាក់លាក់ រួមជាមួយមីស៊ីលប្រឆាំងរថក្រោះ Javelin និងឧទ្ធម្ភាគចក្រផងដែរ។ សូមបញ្ជាក់ថា ប្រព័ន្ធរ៉ុក្កែតទំនើបមិនត្រូវបានរាប់បញ្ចូលក្នុងជំនួយយោធាពីមុនៗរបស់សហរដ្ឋអាម៉េរិក សម្រាប់អ៊ុយក្រែននោះទេ។

