ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១ ខែមិថុនានេះ កើតឡើងចំនួន ៧លើក បណ្តាលឲ្យស្លាប់ ៣នាក់ និងរបួស ៩នាក់ (របួសធ្ងន់ ៦នាក់ និងស្រាល ៣នាក់) ។
គ្រោះថ្នាក់ចរាចរណ៍កើតនៅលើរាជធានី-ខេត្ត ចំនួន ៦ មានដូចជា៖ ខេត្តបាត់ដំបងរបួស ១នាក់ , មណ្ឌលគីរី របួស ២នាក់ , ភ្នំពេញ របួស ៤នាក់ , ព្រៃវែង ស្លាប់ ១នាក់ , ស្វាយរៀង ស្លាប់ ១នាក់ និងខេត្តតាកែវ ស្លាប់ ១នាក់ និងរបួស ២នាក់៕


