អន្ដរជាតិ៖ ក្រសួងការពារជាតិរបស់ចក្រភពអង់គ្លេសបានឱ្យដឹងថា ប្រទេសរុស្ស៊ីនៅតែបន្តការវាយលុកដោយមីស៊ីលរយៈច ម្ងាយឆ្ងាយទៅលើហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេសអ៊ុយក្រែន ជាដដែលមកទល់នឹងពេលនេះ។
នៅក្នុងសន្និសី ទសារព័ត៌មាន ដែលបង្ហាញពីព័ត៌មានដែលទទួលបានពីការស៊ើបការណ៍សម្ងាត់ថ្មីបំផុតរបស់ខ្លួន ក្រសួងការពារ ជាតិអង់គ្លេសបានបញ្ជាក់ថា កងកម្លាំងរុស្ស៊ីកំពុងរុលខិតចូលទៅជិតដល់កណ្តាលទីក្រុង Severodonetsk ហើយ។ ប្រភពដដែលបន្តថា ឥឡូវនេះជាងពាក់កណ្តាលនៃទីក្រុង ទំនងជាត្រូវបានគ្រប់គ្រងដោយកងកម្លាំងរុស្ស៊ី។

