អន្ដរជាតិ៖ ប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ីបានលើកឡើងថា សេដ្ឋកិច្ចរបស់រុស្ស៊ីនឹងមិនទទួលរងពីបម្រាមហាមឃាត់ប្រេងរបស់សហភាពអឺរ៉ុបនោះទេ ដោយសារតែទីផ្សារថ្មីៗ និងការកើនឡើងតម្លៃប្រេងឥន្ធនៈ។
លោកស្រី Valentina Matviyenko បានឱ្យដឹងបន្ទាប់ពីជំនួបជាមួយប្រធានាធិបតីប្រទេសម៉ូហ្សំប៊ីក លោក Filipe Nyusi ថា យើងអាចតម្រង់ទិសដៅប្រេងឡើងវិញបានយ៉ាងងាយ ដែលតម្រូវការមានទំហំធំទៅកាន់ទីផ្សារផ្សេងទៀត។

