អន្ដរជាតិ៖ ទីភ្នាក់ងារព័ត៌មាន Interfax បានដកស្រង់សម្តីមន្ត្រីក្រសួងការពារជាតិរុស្ស៊ីថា កងកម្លាំងនុយក្លេអ៊ែររបស់រុស្ស៊ីកំពុងធ្វើសមយុទ្ធនៅក្នុងខេត្ត Ivanovo ភាគឦសានទីក្រុងមូស្គូ។ ក្រសួងបានឱ្យដឹងទៀតថា ទាហានប្រមាណ ១០០០នាក់ កំពុងធ្វើសមយុទ្ធទ្រង់ទ្រាយធំដោយប្រើប្រាស់យានយន្តជាង ១០០ គ្រឿង រួមទាំងមីស៊ីលបាលីស្ទីកឆ្លងទ្វីប ប្រភេទ Yars ផងដែរ។

