អន្ដរជាតិ៖ លោក Zelenskyy បានឱ្យដឹងថា ទាហានអ៊ុយក្រែនប្រមាណពី ៦០ ទៅ ១០០នាក់ក្នុងមួយថ្ងៃត្រូវបានសម្លាប់ក្នុងសង្គ្រាមជាមួយរុស្ស៊ី ហើយប្រមាណ ៥០០ នាក់បានរងរបួសជារៀងរាល់ថ្ងៃ។ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌ មាន Newsmax ក្នុងទីក្រុង Kyiv លោក Zelenskyy បានបន្តថា សំណើរបស់អ៊ុយក្រែនសម្រាប់អាវុធចម្ងាយឆ្ងាយគឺសម្រាប់អ៊ុយក្រែន ដើម្បីការពារទឹកដីរបស់ខ្លួន មិនមែនដើម្បីវាយប្រហារលើទឹកដីរុស្ស៊ីនោះទេ។ យើងមិនចាប់អារ ម្មណ៍នឹងអ្វីដែលកំពុងកើតឡើងនៅក្នុងប្រទេសរុស្ស៊ីនោះទេ យើងចាប់អារម្មណ៍តែលើទឹកដីរបស់យើងនៅអ៊ុយក្រែនតែប៉ុណ្ណោះ។

