Felix៖ វា​ជា​កិត្តិយស​ដ៏​អស្ចារ្យ​បំផុត​មួយ​ក្នុង​ជីវិត ក្នុងនាម​ជា​គ្រូ​បង្វឹក​ជម្រើស​ជាតិ​កម្ពុ​ជា​

2021/04/27 09:59:58 am        299

បាល់ទាត់៖ ​បន្ទាប់ពី​មិន​អាច​បន្ដ​ដំណើរ​ ជាមួយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា លោក Felix Dalmas បាន​ផ្ញើ​សារ​អនុស្សាវរីយ៍​មួយ ចំពោះ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ក្រុម​ជម្រើស​ជាតិ​កម្ពុជា និង​អ្នកគាំទ្រ​កម្ពុជា ខណៈ​លោក​បាន​ចាត់ទុកជា​កិត្តិយស ​ដ៏​អស្ចារ្យ​បំផុត​មួយ​ក្នុង​ជីវិត​ខ្លួន ក្នុងនាម​ជា​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា។​

​គ្រូ​បង្វឹក​សញ្ជាតិ​អា​ហ្ស​ង់​ទីន​រូប​នេះ​បាន​ថ្លែង​ក្នុង​សារ​ថា ក្នុងនាម​ជា​គ្រូ​បង្វឹក និង​ជា​អ្នកដឹកនាំ​នៃ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា វា​គឺជា​កិត្តិយស​ដ៏​អស្ចារ្យ​បំផុត​មួយ ​ក្នុង​ជីវិត​របស់​ខ្លួន។ អស់​រយៈពេល ២​ឆ្នាំ​មក​នេះ លោក​មាន​ក្រុមការងារ​បច្ចេកទេស​ក​ម្ពុ​ជា​ដ៏​អស្ចារ្យ​មួយ ហើយ​មាន​មនុស្ស​អស្ចារ្យ​ជាច្រើន​ទៀតដែល​នៅ​ពីក្រោយ​ការប្រកួត ពួកគេ​បាន​ធ្វើ​ការ​យ៉ាង​ខ្លាំង និង​បាន​លះ​បង់​ទាំង​កម្លាំងកាយ កម្លាំងចិត្ត​សម្រាប់​ក្រុម​។ លោក​បាន​ធ្វើ​ការងារ​រៀងរាល់ថ្ងៃ​ជាមួយ​កីឡា​ករ គ្រូ​បង្វឹក​របស់​ក្លិប​អាជីព​នានា ហើយ​ក៏​មាន​ម្ចាស់​ក្លឹប​ទាំងនោះ​ផង​ដែរ ពួកគេ​បាន​គាំទ្រ​លោក​​យ៉ាង​ខ្លាំង​ដើម្បី​ចង់​ឲ្យ​ប្រទេស​កម្ពុជា និង​កីឡាករ​របស់​យើង​កាន់តែ​មាន​ភាព​រីកចម្រើន​។ ការ​ធ្វើ​ការងារ​សហកា​រ​ជាមួយ​អ្នក​ទាំងនោះ វា​ពិតជា​ពិសេស​ពិសាល​ណាស់​សម្រាប់​លោក​។​ ​ទន្ទឹម​ជាមួយគ្នា​លោក Felix Dalmas ក៏​សម្ដែង​ការ​កោតសរសើរ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះឯកឧត្តម សៅ សុខា ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា និង​លោក Keis​u​ke Honda អ្នក​ចាត់​ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​កម្ពុជា ដែល​បានផ្តល់​ការជឿទុកចិត្ត ហើយ​​បាន​ផ្តល់ឱកាស​ក្នុងការ​ដឹកនាំ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ ឆ្ពោះទៅរក​ភាពជោគជ័យ​។ សហព័ន្ធ​តែងតែ​ជឿជាក់​លើ​ទស្សនៈវិស័យ​បាល់ទាត់ និង​គាំទ្រ​ដល់​ក្តី​សុ​បិ​ន្ត​របស់​ក្រុម ក្នុង​ការកសាង​មូលដ្ឋានគ្រឹះសម្រាប់​យុគសម័យ​ថ្មី​នៃ​បាល់ទាត់​កម្ពុជា។​

​ចំពោះ​សារ​ទៅកាន់​កីឡាករ​វិញ លោក​បាន​ពោលថា លោក​មានតែ​ពាក្យ​អរគុណ​ប៉ុណ្ណោះ ដែល​ពួកគេ​បាន​ធ្វើតាម​ការណែនាំ​រប​ស់​ខ្លួន​ដោយ​អស់ពី​ចិត្ត ហើយ​បានបង្ហាញ​នូវ​ឆ​ន្ទះ​យ៉ាង​មុះ​មុត​គ្រប់ការ​ប្រកួត​ដើម្បី​ក្រុម​។ កីឡាករ​ទាំងអស់​តែងតែ​ព្យាយាម​ជម្នះ​ ជាមួយ​ខ្លួនឯង​ជា​រៀងរាល់ថ្ងៃ និង​ព្យាយាម​កែតម្រូវ​ខ្លួនឯង​ទាំង​នៅក្នុង និង​ក្រៅ​ទីលាន​។ លោក​បាន​មើលឃើញ​ពី​ការលះបង់​ដែល​ពួកគេ​បានធ្វើ និង​ការរីកចម្រើន​ដែល​ពួកគេ​សម្រេចបាន ធ្វើ​ឲ្យ​ជឿជាក់ថា ប្រជាជន​កម្ពុជាក៏​ដូច​កីឡាករ​ទាំងអស់ ពិតជា​អាច​សម្រេច​នូវ​ក្តី​សុបិន​ដ៏​ធំ​របស់ខ្លួន​បាន ដើម្បី​នាំ​ប្រទេសមួយ​នេះ​ឲ្យ​មានការ​ប្រកួតប្រជែង​ កាន់តែខ្លាំង​លើ​ឆាក​អន្តរជាតិ។​ ​បុរស​វ័យ ៣៣​ឆ្នាំ​ដដែល​បន្ដថា ក្នុង​រយៈពេល​តែ ២​ឆ្នាំ​ប៉ុណ្ណោះ ក្រុម​ជម្រើសជាតិ​កម្ពុជាបាន​បង្កើត​មូលដ្ឋានគ្រឹះ​ នៃ​របៀប​លេង​មួយ​ដែលមាន​សក្តានុពល​យ៉ាងខ្លាំង​។ មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ​មួយ​នេះ បានបង្ហាញ​រួចមកហើយ​នូវ​អ្វីដែល​វា​អាច​សម្រេចបាន និង​ទទួលបាន​លទ្ធផល​មិនគួរ​ឲ្យ​ជឿ​ដូចជា​៖ ​ការឡើង​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ ​ពានរង្វាន់​ជើងឯក​អាស៊ីអាគ្នេយ៍ឆ្នាំ​២០១៩ ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ដ្រ, ការឆ្លង​ចូល​វគ្គ​ជម្រុះ​ជុំ​ទី​២ ក្នុង​ពានរង្វាន់​បាល់ទាត់​ពិភពលោក ក្នុងនាម​ជា​ក្រុម​ដែល​ក្មេង​ជាងគេ​ក្នុងការ​ប្រកួត និង​ការទទួលបាន​ចំណាត់ថ្នាក់​លេខ​៤ ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​ឆ្នាំ​២០១៩ ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​របស់​បាល់ទាត់​កម្ពុជា​។​

​អ្វីដែល​សំខាន់កម្ពុជា​បាន​ផ្សាភ្ជាប់​ទស្សនៈ​បាល់ទាត់ និង​របៀប​នៃ​ការលេង​មួយដែល​សម្គាល់​ថា នេះ​ជា​របៀប​នៃ​ការលេង​របស់​កម្ពុជា​។ នេះ​គឺជា​អ្វីដែល​លោក​មាន​មោទនភាព​បំផុត​។ នៅពេលនេះកម្ពុ​ជាមាន​មូលដ្ឋានគ្រឹះ និង​គន្លង​ផ្លូវ​នៃ​ដំណើរការ​អភិវឌ្ឍ​ក្រុម​ជម្រើសជាតិ ​យ៉ាងច្បាស់​លាស់​។ លោក​ពិត​ជាមាន​មោទនភាព ចំពោះ​អ្វីដែល​កម្ពុជា​បាន​កសាង ហើយ​លោក​ជឿ​ជាក់ថា ជាមួយនឹង​មូលដ្ឋានគ្រឹះ​នេះ ការបង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​របស់​កម្ពុជា​នឹង​កើតមានឡើង ​ជាច្រើន​ទៀត​នាពេល​អនាគត​។​ ​លោក Felix បាន​បន្ថែមថា លោក​ពិត​ជាមាន​កិត្តិយស​ណាស់ ដែល​បាន​ក្លាយជា​ផ្នែក​មួយ​នៃ​ប្រវត្តិសាស្ត្រ​បាល់ទាត់ ​របស់​ប្រទេស​ដ៏​អស្ចារ្យ​មួយ​នេះ ហើយ​លោក​នឹង​នៅតែ​ចងចាំ និង​ដឹងគុណ​ដល់​ប្រជាជន​កម្ពុជា​ជានិច្ច ចំពោះ​ទឹកចិត្ត​ដ៏​ស្មោះ​សរ​ចំពោះ​លោក។ លើសពីនេះទៅទៀត ក្រៅពី​ការងារ​ក្រុម​ជម្រើសជាតិ លោក​បានរស់នៅ និង​ធ្វើការ​ជាមួយ​ប្រជាជន​កម្ពុជា​ផ្សេងទៀត​ជា​រៀងរាល់ថ្ងៃ ដែល​បានធ្វើ​ឲ្យ​លោក​មាន​បទពិសោធន៍​យល់ដឹង​ផ្ទាល់​ថា ប្រទេសមួយ​នេះមាន​មនុស្ស​អស្ចារ្យ​ជាច្រើន ដែលមាន​ទេពកោ​ស​ល្យ និង​ឧស្សាហ៍​ព្យាយាម​យ៉ាងខ្លាំង​។​

​ចុងក្រោយ​អតីត​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា​រូបនេះ បាន​សម្ដែង​ការ​អរគុណចំពោះ​អ្នកគាំទ្រ​ទាំងអស់ ដែល​បាន​គាំទ្រ​ដោយស្មោះ​ចំពោះ​ក្រុម​ជម្រើសជាតិ​កម្ពុជា ហើយ​លោក​បានចាត់ទុក​អ្នកគាំទ្រគឺជា​ចង្វាក់បេះដូង​របស់​ក្រុម និង​ជា​កីឡា​ករទី​១២ របស់​ក្រុម។ យ៉ាង​ណា​មិញ​លោក​សង្ឃឹមថា នឹង​បាន​ជួប​ជាមួយ​អ្នកគាំទ្រ​កម្ពុជា​ម្ដងទៀត ដ្បិត​ពេលនេះ និង​ជា​ដរាប ផ្នែក​នៃ​បេះដូង​របស់លោកគឺ​ពណ៌​ខៀវ និង​ពណ៌​ក្រហម ដែល​សំដៅលើ​ការចងចាំ​ប្រទេស​កម្ពុជា និង​អ្នកគាំទ្រ​កម្ពុជា​ជានិច្ច។​ ​គួរ​ដឹងថា លោក Felix Dalmas បាន​ចុះ​កុងត្រា​រយៈពេល ២​ឆ្នាំដើម្បី​ដឹកនាំ​ក្រុម​ជម្រើសជាតិ​កម្ពុជា ក្នុងនាម​ដៃស្ដាំ​លោក Keisuke Honda កាលពី​ខែសីហា ឆ្នាំ​២០១៨ រហូតដល់​ខែសីហា ឆ្នាំ​២០២០ កន្លងទៅ។ តែ​ក្នុង​សេចក្ដីប្រកាស​របស់​សហ​ព័ន្ធ​ម្សិលមិញ ស្ដីពី​ការបន្ដ​កុងត្រា​លោក Keisuke Honda អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​កម្ពុជា និង​សហការីរហូតដល់​ឆ្នាំ​២០២៣ គឺ​អវត្តមាន​រូបលោក​តែ​ម្នាក់​ប៉ុណ្ណោះ ដោយសារ​បញ្ហា​ផ្ទាល់ខ្លួន។ យ៉ាងណាមិញ​លោក Felix ជឿជាក់ថា លោក Honda ដឹកនាំ​បានល្អ​សម្រាប់​ក្រុម​គោព្រៃ​កម្ពុជា៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm