បាល់ទាត់៖ ក្រុមបាល់ទាត់ជំរើសជាតិអ៊ុយក្រែនបានទុកវិបត្តិនៃសង្គ្រាមនៅទឹកដីរបស់ខ្លួនមួយឡែក ដោយបានយកឈ្នះក្រុមបាល់ទាត់ស្កុតឡេន ៣-១ ឡើងវគ្គផ្តាច់ព្រ័ត្រ Play-Off ជួបជាមួយវែលដើម្បីកៅអីចុងក្រោយ World Cup 2022 ចុងឆ្នាំនេះ។

Andriy Yamolenko និង Roman Yaremchuk រកបានម្នាក់មួយគ្រាប់នៅនាទីទី៣៣ និង ៤៩ មុនពេលដែលម្ចាស់ផ្ទះស្កុតឡេនតបបានមួយគ្រាប់វិញដោយ Callum McGregor នៅនាទីទី៧៩ ដើម្បីផ្តល់ក្តីសង្ឃឹមខ្លះសំរាប់ស្កុតឡេន។ យ៉ាងណាក្តី Artem Dovbyk គឺជាអ្នកស៊ុតធានាជ័យជំនះឱ្យអ៊ុយក្រែននៅនាទីទី៩០+៥ ដើម្បីបន្តដំណើរទៅវគ្គ ផ្តាច់ព្រ័ត្រចុងក្រោយនៅទីក្រុង Cardiff ប្រទេសវែលនៅថ្ងៃអាទិត្យនេះ។

សូមបញ្ជាក់ថា កាលវិភាគប្រកួតរបស់ក្រុមទាំង២ ដំបូងគ្រោងធ្វើឡើងនៅក្នុងខែមីនា តែដោយសារវិបត្តិសង្គ្រាមរុស្ស៊ីនៅលើទឹកដីអ៊ុយក្រែនក៏ត្រូវបានលើកមកដល់ពេលនេះ។ ក្នុងចំណោម ៣ក្រុមដែល Play-Off នៅតំបន់អឺរ៉ុបគឺរកបានពីរហើយរួមមានព័រទុយហ្កាល់ និងប៉ូឡូញ៕
អត្ថបទ៖នាង សុភាវុធ