កម្ពុជារៀបចំផែនការអភិវឌ្ឍឧស្សាហកម្ម ជំរុញការប្រកួតប្រជែង និងចូលរួមរុញកំណើនសេដ្ឋកិច្ច

2022/06/02 07:38:40 pm        482

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំគោលនយោបាយ និងផែនការសកម្មភាពអភិវឌ្ឍជាច្រើន ដើម្បីកំណត់ប្រភេទឧស្សាហកម្មនៅកម្ពុជា ស្របទៅតាមឧត្តមភាពប្រកួតប្រជែង, និង​មានសក្តានុពល សម្រាប់ជាកម្លាំងចលករលើកស្ទួយកំណើនសេដ្ឋកិច្ចជាតិ។

ឯកឧត្តម ហេង សុខគង់ អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងលើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយភ្នាក់ងារអ្នកយកព័ត៌មាន BTV នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២នេះថា រាជរដ្ឋាភិបាល បានដាក់ចេញទិសដៅ​គោល​នយោបាយ ​នៃការរៀបចំ​ផែនការមេ​ ដើម្បីអភិវឌ្ឍខេត្ដព្រះសីហនុ​ទៅជាតំបន់​សេដ្ឋកិច្ចពិសេស​គំរូ​ពហុបំណង​ ក្នុងនោះសម្រាប់ឧស្សាហកម្ម ​រាជរដ្ឋាភិបាលមានគោលដៅ​កំណត់ប្រភេទ​ឧស្សាហកម្ម​ជាក់លាក់ ស្របទៅតាមឧត្តមភាពប្រកួតប្រជែង, ដែលមាន​សក្តានុពល​ប្រែក្លាយ​ខេត្តព្រះសីហនុ ជា​កម្លាំងចលករលើកស្ទួយកំណើនសេដ្ឋកិច្ចជាតិ។

ឯកឧត្តម បន្តថា ក្រសួងឧស្សាហកម្ម បានគិតគូរនឹងរៀបចំផែនការ សម្រាប់អភិវឌ្ឍវិស័យ​ឧស្សាហកម្ម​ជាច្រើន ក្នុងនោះ​ក្រសួងបានស្នើរឲ្យមានការរៀបចំតំបន់ស្រាវជ្រាវ ​និងអភិវឌ្ឍន៍​ (RMD) ព្រោះវិស័យ ​នេះមានសារៈសំខាន់​ណាស់​ក្នុងការ​ជម្រុញ ​និង​លើកកម្ពស់វិស័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា​ និងកំពុងពិចារណាក្នុងការរៀបចំសារៈមន្ទីរវិទ្យាសាស្រ្ត ​សម្រាប់ស្រាវជ្រាវផ្សេងៗ សម្រាប់អ្នកវិទ្យាសាស្រ្ត សិស្ស ​និស្សិតជាដើម ។

ក្រៅពីនេះ,ក្រសួងកំពុងរៀបចំច្បាប់ស្តីពីការផ្ទេរបច្ចេកវិទ្យា ​ដើម្បីកម្ពុជា​មានលទ្ធភាពផ្ទេរបច្ចេកវិទ្យា​ទំនើបៗបណ្តាប្រទេសជឿនលឿន​មួយចំនួន ​ខណបច្ចុប្បន្នរាជរដ្ឋាភិបាល ​បានកំពុងរៀបចំអនុក្រិត្យ ដើម្បីរៀបចំ ​​និងគ្រប់គ្រងតំបន់វិទ្យាសាស្រ្តបច្ចេកវិទ្យា ​និងនវានុវត្តន៍​ ក្នុងគោលដៅជម្រុញ និង​លើកកម្ពស់​ ជាពិសេសការទាក់ទាញវិនិយោគិនជាដើម ។

ជុំវិញការអភិវឌ្ឍឧស្សាហកម្ម, ឯកឧត្តម ហេង សុខគង់ ​ថ្លែងឲ្យដឹងថា ​គិតមកដល់បំណាច់ខែ ឧសភា ឆ្នាំ២០២២នេះ ​កម្ពុជាមានរោងចក្រឧស្សាហកម្មធុនធំ ​១ ៧១៩ រោងចក្រ ក្នុងនោះ​មាន​រោងចក្របង្កើតថ្មីមានចំនួន ៦៧ រោងចក្រ​ បានបង្កើតការងារបន្ថែមជិត ​៥​ ម៉ឺនកន្លែង និង​មាន​រោងចក្របានបិទទ្វារចំនួន ២៩ រោងចក្រផងដែរ៕អត្ថបទ៖ សុន រ៉ាឌី



អត្ថបទដែលទាក់ទង

ធុរកិច្ចអាមេរិក-អាស៊ាន សន្យានាំព័ត៌មាន​អំពី​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា​ផ្សព្វ​ផ្សាយ​បន្ត​នៅ​អាមេរិក
2026/07/23 10:33:13 pm        362
គោលនយោបាយទាក់ទាញវិនិយោគរបស់រាជរដ្ឋាភិបាលកំពុងបន្តស្រូបយកវិនិយោគបរទេសចូលកម្ពុជា​
2026/07/23 10:06:29 pm        290
«កិច្ចប្រជុំច្រកចេញ-ចូលតែមួយ» លើកទី៧ ក្នុងឆ្នាំ២០២៦ ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ពិនិត្យ​ពិភាក្សា​លើ​សំណើ​សុំចុះប​ញ្ជីគ​ម្រោងវិ​និយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៩គម្រោង
2026/07/22 11:04:19 pm        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm