CDC អនុម័តគម្រោងវិនិយោគថ្មីចំនួន៤ មានទុនវិនិយោគសរុប ១៧លានដុល្លារ នៅភ្នំពេញ និងខេត្តកណ្តាល

2022/06/02 09:18:58 pm        759

ភ្នំពេញ៖ យោងតាមតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា​នៃ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគចំនួន ៤ផ្សេងគ្នា ​ដែលមានទំហំទឹកប្រាក់សរុបប្រមាណ ​១៧,១លានដុល្លារ ដើម្បីបង្កើតរោងចក្រកាត់ដេរ​សំលៀកបំពាក់​ និងរោងចក្រផលិតកាបូបគ្រប់ប្រភេទ ​ក្នុងនោះចំនួន ២ទីតាំង នៅក្នុងរាជធានី​ភ្នំពេញ និង២ទីតាំងផ្សេងទៀត នៅខេត្តកណ្តាល។

លើកឡើងក្នុងបណ្តាញសង្គមហ្វេសប៊ុក កាលពីរាត្រីថ្ងៃទី៣១ ឧសភា ឆ្នាំ២០២២កន្លងទៅ ក្រុម​ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបរាប់ថា ​គម្រោងវិនិយោគទាំង៤នេះ គិត​ទំហំទឹកប្រាក់សរុបចំនួន​ប្រមាណ ១៧,១លានដុល្លារអាម៉េរិក​ និងអាចបង្កើតការងារជូនប្រជាពលរដ្ឋចំនួនជិត ៥ពាន់នាក់។ ក្រុមហ៊ុនទាំង៤ រួមមាន ក្រុមហ៊ុនKING SUCCESS CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់​សំលៀកបំពាក់ ដែល​មានទីតាំងវិនិយោគស្ថិតនៅក្រុងតាខ្មៅ​ ខេត្តកណ្តាល មានទុន​វិនិយោគប្រមាណ ៦លានដុល្លារ និងអាចបង្កើតការងារបានចំនួនជិត ​២ពាន់កន្លែង​ និងក្រុមហ៊ុន MATEWE BAG & CASE (CAMBODIA) CO., LTD​ គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែល​មានទីតាំងវិនិយោគស្ថិតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ ​ទុនវិនិយោគប្រមាណ ៤,៤លានដុល្លារ ​និងអាចបង្កើតការងារបានចំនួនជាង​ ១.២០០កន្លែង។

ក្រុមហ៊ុន SINOPROUD APPAREL (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរ​សំលៀកបំពាក់ ​ដែល​មានទីតាំងវិនិយោគស្ថិតនៅ ​ក្រុងតាខ្មៅ ខេត្តកណ្តាល មានទុនវិនិយោគ​ប្រមាណ ៣,៥លានដុល្លារ​ និងអាចបង្កើតការងារបានចំនួនជាង ​១.២០០កន្លែង ​និងក្រុមហ៊ុន JI SHUN YUAN (CAMBODIA) GARMENT CO., LTD. ​គម្រោងបង្កើត​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់ ដែល​មានទីតាំងវិនិយោគស្ថិតនៅខណ្ឌមានជ័យ ​រាជធានីភ្នំពេញ មានទុន​វិនិយោគប្រមាណ ៣,២លានដុល្លារ ​និងអាចបង្កើតការងារ​បានចំនួនជាង ៥០០កន្លែង។

គិតត្រឹម៤ខែ ឆ្នាំ២០២២ ​រដ្ឋាភិបាលកម្ពុជា ​បានអនុម័តគម្រោងវិនិយោគថ្មីៗ និងគម្រោងពង្រីក​ផលិតកម្ម​សរុបចំនួន ៦០គម្រោង ​ដែលមានទំហំទឹកប្រាក់សរុបប្រមាណ ២ ៦០០លានដុល្លារ​អាម៉េរិក ​និងអាចបង្កើតឱកាសការងារជូនប្រជាពលរដ្ឋចំនួនជាង ​៤ម៉ឺនកន្លែង៕ អត្ថបទ៖ បូរ៉ាវី

អត្ថបទដែលទាក់ទង

ធុរកិច្ចអាមេរិក-អាស៊ាន សន្យានាំព័ត៌មាន​អំពី​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា​ផ្សព្វ​ផ្សាយ​បន្ត​នៅ​អាមេរិក
2026/07/23 10:33:13 pm        1
គោលនយោបាយទាក់ទាញវិនិយោគរបស់រាជរដ្ឋាភិបាលកំពុងបន្តស្រូបយកវិនិយោគបរទេសចូលកម្ពុជា​
2026/07/23 10:06:29 pm        1
«កិច្ចប្រជុំច្រកចេញ-ចូលតែមួយ» លើកទី៧ ក្នុងឆ្នាំ២០២៦ ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ពិនិត្យ​ពិភាក្សា​លើ​សំណើ​សុំចុះប​ញ្ជីគ​ម្រោងវិ​និយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៩គម្រោង
2026/07/22 11:04:19 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm