បាល់ទាត់៖ ក្លិបបាល់ទាត់ Aston Villa បានសំរេចហើយក្នុងការនាំយកខ្សែការពារកណ្តាល Diego Carlos ពីក្លិបអេស្ប៉ាញ Sevilla។ កីឡាករវ័យ ២៩ឆ្នាំដែលជាគោលដៅរបស់ Newcastle កាលពីខែមករាកន្លងទៅនេះបានទទួលយកកិច្ចសន្យា ៤ឆ្នាំនៅកីឡដ្ឋាន Villa Park។
Aston Villa មិនបានបង្ហាញពីតម្លៃនៃការផ្ទេរនេះឡើយ តែសារព័ត៌មានអង់គ្លេសបានចុះផ្សាយថា ការផ្ទេរស្ថិតក្នុងរង្វង់ទឹកប្រាក់ ២៦លានផោន។ អតីតកីឡាកររបស់ក្លិបបារាំង Nantes រូបនេះគឺជាសមាជិករបស់ក្រុមជំរើសជាតិប្រេស៊ីល ដែលឈ្នះមេដាយមាសអូឡាំពិកនៅទីក្រុងតូក្យូឆ្នាំមុន។ Diego Carlos បានក្លាយជាកីឡាករទី៣ ដែលផ្លាស់មកកាន់ Aston Villa បន្ទាប់ពី Boubacar Kamara ពី Marseille និង Philippe Coutinho ដែលទិញផ្តាច់ពី Barcelona ក្នុងតម្លៃ ១៧លានផោន៕
អត្ថបទ៖នាង សុភាវុធ