ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ទទួលជួបជាមួយប្រធានសភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា លើការគាំទ្រវិស័យសកម្មភាពមីននៅកម្ពុជា

2022/06/02 09:40:33 pm        1.0 K

ភ្នំពេញ៖ ឯកឧត្តមទេសរដ្ធមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានទទួលជួបពិភាក្សាការងារជាមួយ លោក Paul Clements ប្រធានសភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា ដើម្បីសិក្សាស្វែងយល់អំពីវឌ្ឍនាភាពនៃវិស័យសកម្មភាពមីននៅកម្ពុជា នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២ នៅទីស្នាក់ការអាជ្ញាធរមីន។

ឯកឧត្តម លី ធុជ បានថ្លែងអំណរគុណជូនចំពោះ លោក Paul Clements ដែលបានបង្ហាញពីបំណង និងចំណាប់អារម្មណ៍ក្នុងការស្វែងយល់ និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការងារសកម្មភាពមីនមនុស្សធម៌ ដើម្បីឲ្យកម្ពុជាសម្រេចបាននូវគោលដៅគ្មានមីនឆ្នាំ២០២៥។

 ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងអំពីសមិទ្ធផល និងការសម្រេចបានជាប្រវិត្តសាស្ត្ររយៈពេល៣០ ឆ្នាំ នៃការងារសកម្មភាពមីននៅកម្ពុជា ក្រោមការយកចិត្តទុកដាក់របស់ពីរាជរដ្ឋាភិបាល និងមានការចូលរួមពីប្រទេសជាមិត្ត ដៃគូរអភិវឌ្ឍន៍ ប្រតិបត្តិករជាតិ-អន្តរជាតិ និងគ្រប់ភាគីពាក់ព័ន្ធដទៃទៀត។ 

ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមទៀតថា សមិទ្ធផលទាំងនេះសម្រេចបានដោយសារកម្ពុជា មានរចនាសម្ព័ន្ធគ្រប់គ្រងវិស័យសកម្មភាពមីនច្បាស់លាស់ ចាប់ពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ ក្រោមការដឹកនាំអាជ្ញាធរមីន ដែលជាសេនាធិការឲ្យរាជរដ្ឋាភិបាល និងជាស្ថាប័នសាធារណៈរបស់រដ្ឋ ក្នុងការគ្រប់គ្រង ត្រួតពិនិត្យ ដឹកនាំ និងសម្របសម្រួលវិស័យសកម្មភាពទូទាំងប្រទេស។

ឯកឧត្តមបានបន្តទៀតថា បច្ចុប្បន្ននេះ ក្រៅពីការគាំទ្រពីប្រទេសម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍ វិស័យសកម្មភាពមីន ចាប់ផ្តើមមានការយកចិត្តទុកដាក់ និងជួយគាំទ្រពីវិស័យឯកជន និងសប្បុរសជននានា ដែលកំពុងរកស៊ីទទួលទាន និងបំពេញការងារនៅក្នុងប្រទេសកម្ពុជា ក្នុងការចូលរួមដល់ការអនុវត្តយន្តការភូមិអស់មីនរបស់អាជ្ញាធរមីនតាមធនធានរបស់ខ្លួន។

លោក Paul Clements បានមានប្រសាសន៍ថា លោកបានមករស់នៅប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ២០០៨ ហើយរយៈពេល ១៤ឆ្នាំ នេះ លោកមានការពេញចិត្ត និងកោតសរសើរចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានាឲ្យបាននូវសុខសន្តិភាព និងស្ថេរភាពនយោបាយ ដោយបានផ្តល់នូវឱកាសនិងអំណោយផលយ៉ាងច្រើនដល់អ្នកវិនិយោគទុន ជាពិសេសការគោរពស្រឡាញ់វប្បធម៌ ប្រពៃណី និងភាពរួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា។

ជាមួយគ្នានេះ លោកប្រធានសភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសម្រេចបានយ៉ាងធំធេង ក្នុងការងារបោសសម្អាតមីន/គ្រាប់ ដើម្បីជួយសង្រ្គោះអាយុជីវិត និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅទីជនបទ។

ក្នុងឱកាសនោះ លោក Paul Clements បានបង្ហាញពីបំណងកៀរគរធនធានពីវិស័យឯកជននានា គាំទ្រដល់ការងារបោសសម្អាតមីន កិច្ចសង្រ្គោះជនពិការ និងការងារយេនឌ័រសកម្មភាពមីននៅកម្ពុជា ជាពិសេសចូលរួមផ្តល់ឱកាសការងារជាអាទិភាព និងលើកកម្ពស់ដល់ជនមានពិការភាព និងក្រុមគ្រួសារ ដែលបានរងគ្រោះដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។

លោកនឹងជម្រុញ និងពិភាក្សាការងារបន្ថែមជាមួយសមាជិកសភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា សភាពាណិជ្ជកម្មដទៃទៀត វិស័យឯកជនទាំងក្នុងនិងក្រៅប្រទេស និងមូលនិធិនៅក្រៅប្រទេស ដើម្បីឲ្យចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរមីន ក្នុងការងារបោសសម្អាតមីន និងសង្រ្គោះជនពិការដោយសារមីននៅកម្ពុជាផងដែរ៕

អត្ថបទដែលទាក់ទង

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង
2026/09/25 05:40:04 pm        1
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម
2026/09/24 06:50:31 pm        1
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម
2026/09/24 04:35:04 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទូតកម្ពុជាប្រចាំនៅជប៉ុន៖ ​យុវជនមាន​តួនាទីសំខាន់​​ក្នុង​ការ​រួម​ចំណែក​ពង្រឹង​ទំនាក់​ទំនង​រវាង​កម្ពុជា​-ជប៉ុន ឱ្យកាន់តែរឹងមាំថែមទៀត

2026/09/26 05:51:56 pm
​អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបគ្រឿងញៀនជាង ៦គីឡូក្រាមឃាត់ខ្លួនមនុស្ស ១១នាក់
2026/09/26 05:36:18 pm
​សិស្សានុសិស្ស​ លោកគ្រូអ្នកគ្រូ រួមទាំង​អាណាព្យាបាល​ នៅក្រុងស្ទឹងត្រែង ចំនួន ៣ ៥៩៩នាក់ ទទួលបានសេវាព្យាបាលពីក្រុមគ្រូពេទ្យ TYDA
2026/09/26 05:30:02 pm
​ក្រសួងការងារបន្តផ្សព្វផ្សាយឱកាសការងារជាច្រើនម៉ឺនកន្លែងក្នុងស្រុក ដល់យុវជន និងអតីតពលករ នៅខេត្តប៉ៃលិន-បាត់ដំបង
2026/09/26 05:23:31 pm
​ក្រុមការងារចលនាស្ត្រី នៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្ដាល ប្តេជ្ញាបន្តសកម្មភាពបម្រើពលរដ្ឋដោយបេះដូងនិងស្មោះត្រង់
2026/09/26 05:16:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/24 09:47:51 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/25 11:34:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/26 04:53:45 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/25 12:53:36 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm