រុស្ស៊ី៖ ខណៈប្រទេសលោកខាងលិចមួយចំនួនកំពុងពិចារណាថា តើសម្បទានបែបណាដែលមិនឲ្យមេដឹកនាំអត្តាធិបតេយ្យរបស់រុស្ស៊ីលោក Vladimir Putin "បាក់មុខមាត់" នៅក្នុងប្រទេសអ៊ុយក្រែន សមាជិកសភា និងក្រុមអ្នកឃោសនាកំពូលៗរបស់រុស្ស៊ីកំពុងតស៊ូមតិ ដើម្បីកម្ទេចលោកខាងលិចដែលពួកគេនិយាយថា ជាគោលដៅចុងក្រោយរបស់រុស្ស៊ី។
កម្មវិធីព័ត៌មាន ៦០នាទីរបស់ទូរទស្សន៍រដ្ឋ ពិធីការិនីលោកស្រី Olga Skabeeva បានប្រកាសថា "ខ្ញុំមានព័ត៌មានមិនសប្បាយចិត្តមួយចំនួន... ទោះបីជាយើងកំពុងបំផ្លាញសព្វាវុធ ដែលកំពុងត្រូវបានបញ្ជូនទៅអ៊ុយក្រែនតាមវិធីសាស្ត្រក៏ដោយ ប៉ុន្តែបរិមាណដែលសហរដ្ឋអាមេរិកកំពុងបញ្ជូនអាវុធទៅ បង្ខំឱ្យយើងបង្កើតការសន្និដ្ឋានជាសកលមួយចំនួន។ ប្រហែលជាដល់ពេលដែលត្រូវទទួលស្គាល់ថា ប្រហែលជាប្រតិបត្តិការពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែនបានដល់ទីបញ្ចប់ហើយ ក្នុងន័យថា សង្គ្រាមពិតប្រាកដមួយបានចាប់ផ្តើមនោះគឺសង្គ្រាមលោកលើកទី៣ (WWIII)។ យើងត្រូវបង្ខំចិត្តធ្វើឲ្យប្រទេសនេះក្លាយជាប្រទេសគ្មានយោធា ដែលមិនត្រឹមតែអ៊ុយក្រែនប៉ុណ្ណោះទេ ថែមទាំងសម្ព័ន្ធណាតូទាំងមូល។ លោក Vladimir Avatkov មកពីបណ្ឌិតសភាការទូតនៃក្រសួងការបរទេសបាននិយាយថា អ្នកបានលើកឡើងពីសង្គ្រាមលោកលើកទី៣ និងរបៀបដែលជនជាតិអាមេរិក និងប៉ូលនានាកំពុងធ្វើសកម្មភាពនៅលើទឹកដីអ៊ុយក្រែន ជាការពិតយើងត្រូវចងចាំពាក្យរបស់លោកប្រធានាធិបតី Vladimir Vladimirovich Putin ដែលបាននិយាយថា អ្នកណាដែលព្យាយាមជ្រៀតជ្រែកក្នុងប្រតិបត្តិការសឹកពិសេសនេះ នឹងត្រូវសងវិញយ៉ាងស័ក្ដិសម។
លោកស្រី Skabeeva បានកាត់សម្ដីដោយថា យើងមិនដែលភ្លេចពាក្យសម្ដីទាំងនេះរបស់លោក Vladimir Vladimirovich Putin ទេ។ សមាជិកសភារុស្ស៊ីលោក Oleg Matveychev បានថ្លឹងថ្លែងថា ប្រសិនបើប៉ូឡូញចាប់ផ្តើមអន្តរាគមន៍...ព្រំដែនបច្ចុប្បន្នរបស់ខ្លួននោះនឹងមិនមានប្រយោជន៍ទេ។ លោកស្រី Skabeeva មិនពេញចិត្តទេដោយលើកឡើងថា ខ្ញុំមិនមែននិយាយតែប្រទេសប៉ូឡូញទេ នៅមានចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកទៀត...ពួកគេសុទ្ធតែជាអ្នករៀបចំផែនការ។ លោក Avatkov បានបង្ហើបថា មិនបាច់ប្រញាប់ទេ វាមានដំណាក់កាលរបស់វា។ គ្រប់យ៉ាងតាមពេលវេលារបស់វា!”៕
អត្ថបទ៖ សុខមាន