វគ្គ ៨​ក្រុម​ចុងក្រោយ Champions League, Real Madrid អាច​ទទួល Liverpool នៅ​អេ​ស្ប៉ា​ញ​បាន​

2021/04/27 09:59:58 am        151

​បាល់ទាត់៖ ​ជំនួប​វគ្គ ៨​ក្រុម​ចុងក្រោយ UEFA Champions League រវាង Real Madrid និង Liverpool នឹង​មិន​បាច់​លើក​ទៅ​ប្រកួត​នៅ​ទឹកដី​ផ្សេង​ឡើយ ក្រោយ​ការ​រឹតត្បិត​សេរីភាព​ដើម្បី​ទប់ស្កាត់ Covid-19 នៅ​ទឹកដី​អេ​ស្ប៉ា​ញ​ត្រូវ​បាន​បន្ធូរបន្ថយ​។ ​​រដ្ឋាភិបាល​អេ​ស្ប៉ា​ញ​បាន​ផ្អាក​ការ​ទទួល​អ្នកដំណើរ​ពី​ចក្រភព​អង់គ្លេស ចាប់​តាំង​ពី​ខែ​ធ្នូ​ចុង​ឆ្នាំ​២០២០ ដោយ​ព្រួយបារម្ភ​ពី​ការ​ឆ្លង​មេរោគ Covid-19 ប​ម្លែ​ង​ខ្លួន​ថ្មី​។

​​វិធានការ​នេះ​នឹង​ចប់​សុពលភាព​នៅ​ថ្ងៃទី៣០ ខែ​មិនា​ខាងមុខ​នេះហើយ មានន័យថា Real Madrid នឹង​ជួប Liverpool ជើង​ទី១ វគ្គ ៨ក្រុម​ចុងក្រោយ Champions League នៅ​ថ្ងៃ​ទី​៦ ខែ​មេសា​នឹង​អាច​ធ្វើ​នៅ​លើ​ទឹកដី​អេ​ស្ប៉ា​ញបាន​។​ ​នៅ Europa League ក៏​ដូចគ្នា​ដែរ Grenada ក៏​នឹង​អាច​ទទួល Manchester United បាន​ដែរ​នៅ​ថ្ងៃ​ទី​៨ ខែមេសា​ដូចគ្នា​វគ្គ ៨​ក្រុម​ចុងក្រោយ​ជើង​ទី១​។​ ​សូម​បញ្ជាក់​ថា ​វិធានការ​រឹត​បន្តឹង​មិន​ទទួល​អ្នកដំណើរ​ពី​ចក្រភព​អង់គ្លេស ត្រូវ​បាន​ធ្វើឡើង​ដោយ​ប្រទេស​មួយ​ចំនួនដែល​រួមមាន​អាល្លឺម៉ង់​ផង​ដែរ​។ Monchengladbach ពេល​ជួប Manchester City នៅ​វគ្គ ១៦​ក្រុម​ចុងក្រោយ​ទាំងពីរ​ជើង និង Liverpool ជួប Leipzig ទាំងពីរ​ជើង​កន្លង ទៅ​សុទ្ធតែ​ត្រូវ​បាន​លើក​ទៅ​ធ្វើ​នៅ​ទឹកដី Budapest ប្រទេស​ហុង​គ្រី​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm