សមាជិកសមាជិកាគណបក្សប្រជាជនខេត្តកំពង់ឆ្នាំងជាង ៥ម៉ឺននាក់ ចូលរួមដង្ហែក្បួនឃោសនាបោះឆ្នោតនៅថ្ងៃបញ្ចប់

2022/06/03 05:17:55 pm        692

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង បានបន្តយុទ្ធនាការឃោសនារកសំឡេងឆ្នោតទ្រង់ទ្រាយធំនៅថ្ងៃបិទបញ្ចប់នេះ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ដោយមានសមាជិកសមាជិកាចូលរួមដង្ហែក្បួនជាង ៥ម៉ឺននាក់។

លោក ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា​ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង បានរៀបចំពិធីដង្ហែក្បួនបិទយុទ្ធនាការ​ឃោសនា​បោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារ​គណបក្ស​ចុះមូលដ្ឋានខេត្ត​ រួមជាមួយក្រុមការងារចុះមូលដ្ឋានខេត្តក្រុងស្រុក ព្រមទាំងមាន​សមាជិក​គណបក្សមកពីតាឃុំសង្កាត់មួយចំនួនទៀតប្រមាណ ៥ម៉ឺននាក់ រថយន្ត៤៤៨គ្រឿង, គោយន្ត៩២គ្រឿង, ម៉ូតូ៩២៤២គ្រឿង, ម៉ូតូកង់បីចំនួន៧០គ្រឿង។

សម្តេចចៅហ្វាវាំង គង់ សំអុល មានប្រសាសន៍ថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា បានរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបាននាំមកនូវសុខសន្តិភាពពេញលេញ ការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។ នៅតាមមូលដ្ឋានឃុំសង្កាត់សុទ្ធតែមានការប្រែមុខមាត់ថ្មីពីមួយឆ្នាំទៅមួយឆ្នាំ ពីមួយ​អាណត្តិ​ទៅ​មួយអាណត្តិ ​ដែលមិនមានគណបក្សណាអាចធ្វើបាននោះឡើយ ក្រៅពីគណបក្ស​ប្រជាជន​ដែលជា​គណបក្សចាស់ទុំ និងមានបទពិសោធន៍ច្បាស់លាស់ក្នុងការដឹកនាំប្រទេស។ ក៏ប៉ុន្តែ បើក្រឡេក​មើល​ទៅអតីតកាលពីជាង៤០ឆ្នាំមុន ​ដែលយើងទាំងអស់គ្នានៅតែចងចាំជានិច្ចនោះ គឺភាពឈឺចាប់​ខ្លោចផ្សាមិនអាចបំភ្លេចបាន​ ដែលសង្គមជាតិទទួលរងវិនាសកម្មដោយសារសង្គ្រាម និងការកាប់​សម្លាប់​ប្រជាជន​ឯងអស់ជាងបីលាននាក់ បំផ្លាញហេដ្ឋារចនាសម្ព័ន្ធ​ខ្ទេចខ្ទី​គ្មានសល់ពីពួកបន​ប្រល័យ​ពូជសាសន៍ ប៉ុល ពត។

សម្តេច បានអំពាវនាវដល់សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា ​សូមកៀរគរបងប្អូនមិត្តភ័ក្រ ឪពុកម្ដាយទៅចូលរួមបោះឆ្នោតនៅថ្ងៃទី០៥​ ខែមិថុនា ឆ្នាំ២០២២ ទាំងអស់គ្នា ដើម្បីគាំទ្របេក្ខជន​ក្រុមប្រឹក្សាឃុំ សង្កាត់កូតាគណបក្សប្រជាជនកម្ពុជាឲ្យបានគ្រប់ៗគ្នា ដើម្បីបន្តការអភិវឌ្ឍមូលដ្ឋាន​ឲ្យកាន់​តែរីកចម្រើនថែមទៀត។

ក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ត្រូវបានចាប់ផ្តើមនៅថ្ងៃសៅរ៍ទី២១ ខែឧសភា រហូតដល់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២។ ការ​ឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ មានបំណងឲ្យគណបក្សនយោបាយ​ដែល​បានអនុញ្ញាតឲ្យចុះបញ្ជីបេក្ខជន ​ធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយ និងកម្មវិធីនយោបាយ​របស់ខ្លួន ក្នុងការអភិវឌ្ឍឃុំ សង្កាត់ ដល់អ្នកបោះឆ្នោតផងដែរ៕ ហុង វាស្នា

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm