គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ធ្វើការឃោសនាទ្រង់ទ្រាយធំនៅថ្ងៃចុងក្រោយ

2022/06/03 05:35:28 pm        705

កំពង់ធំ៖ នៅថ្ងៃចុងក្រោយ នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ បានធ្វើការដង្ហែរក្បួនឃោសនាទ្រង់ទ្រាយធំ ដែលមានសមាជិកចូលជិត១ម៉ឺននាក់។

ឯកឧត្តមបណ្ឌិត ជា ចាន់តូ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ បានធ្វើជាអធិបតីដឹកនាំក្បួន ឃោសនារកសំឡេងឆ្នោតនាថ្ងៃចុងក្រោយនេះ។

តាមការឱ្យដឹង ក្បួនដង្ហែរឃោសនារបស់បក្សប្រជាជនកម្ពុជា គឺធ្វើឡើងនៅគ្រប់ឃុំ-សង្កាត់ទាំង ៨១ ទូទាំងខេត្ត ដោយចេញដំណើរពីទីរួមខេត្តកំពង់ធំ ឆ្ពោះទៅកាន់ទីតាំងផ្សេងៗ។

ឯកឧត្តម ជា ចាន់តូ បានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា ជាគណបក្ស នយោបាយធំ ជាងនៅកម្ពុជា ដែលនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ មិនរើសអើង​ពូជសាសន៍ មិនរើសអើងសិទ្ធិជ្រើសរើសនយោបាយរបស់ប្រជាពលរដ្ឋ។ គណបក្សប្រជាជន ត្រូវបាន​ប្រជាពលរដ្ឋផ្តល់ សេចក្តីជឿទុកចិត្តឲ្យដឹកនាំប្រទេសជាតិ តាមរយៈការបោះឆ្នោត​ដោយ​សេរី អព្យាក្រឹត្យ​ និងយុត្តិធម៌ អស់រយៈពេលជាង៣០ឆ្នាំកន្លងមកហើយ។

ដំណើរការដឹកនាំប្រទេសជាតិច្រើនឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា បានដាក់ចេញនូវគោលនយោបាយ ​ធ្វើឲ្យប្រទេសជាតិរក្សាបានសុខ សន្តិភាព និងស្ថិរភាព​នយោបាយ​ធ្វើឱ្យមានការអភិវឌ្ឍទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ​និងធនធានមនុស្ស។

ឯកឧត្តម បានបញ្ជាក់ថា ប្រជាពលរដ្ឋគ្រប់រូប មានសិទ្ធិជ្រើសរើសគណបក្សនយោបាយដែលខ្លួន ស្រឡាញ់ ប៉ុន្តែអ្វីដែលសំខាន់នោះ គឺការជ្រើសរើសថ្នាក់ដឹកនាំមូលដ្ឋាន ដែលយល់ និងដឹងពីសុខ​ទុក្ខរបស់ខ្លួនបម្រើសេវាសាធារណៈ ទាំងសេវាចាំបាច់ និងសេវាតម្រូវការ បានទាន់ពេលវេលា។ ដូច្នេះនៅថ្ងៃទី៥ ខែមិថុនានេះ គឺជាថ្ងៃដែលប្រជាពលរដ្ឋទាំងអស់ នឹងត្រូវបំពេញកាតព្វកិច្ច​ជា​ពលរដ្ឋល្អ ទៅបោះឆ្នោតឲ្យបានគ្រប់គ្នា និងបានអំពាវនាវឱ្យប្រជាពលរដ្ឋ បោះឆ្នោតជូនគណបក្ស​ជនកម្ពុជា មានរូបសញ្ញាទេវតាបាចផ្កា ដើម្បីប្រជាជន និងការអភិវឌ្ឍជារៀងរហូត។

គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ធំ បានឱ្យដឹងថា សម្រាប់ខេត្តនេះ មានគណបក្ស នយោបាយ​សរុបចំនួន១៣ ​ក្នុងចំណោមគណបក្សនយោបាយចំនួន១៧ បានដាក់បេក្ខជនចូលរួម​ប្រកួតប្រជែងក្នុងការបោះឆ្នោត​ ដែលបេក្ខជនពេញសិទ្ធិ ​មានចំនួនជាសង៦ពាន់នាក់ ស្រីជាង២ពាន់នាក់។ ចំនួនការិយាល័យបោះឆ្នោតអាណត្តិទី៥ ក្នុងខេត្តកំពង់ធំ មានសរុប១,១៤១។ ប្រជាពលរដ្ឋគ្រប់អាយុ១៨ ឆ្នាំឡើង​ មានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត សរុបចំនួនជាង ៤៨ម៉ឺននាក់៕ អត្ថបទ៖ លី សាងស៊ីន




អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        341
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        147

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm