ប្រណាំងកង់៖ កីឡាករប្រណាំងកង់ស្លូវេនី Primoz Roglic បានប្រជែងឈ្នះដំណាក់កាលទី៤ នៃព្រឹត្តិការណ៍ប្រណាំងកង់ Grand Tour, Tour de France តែកីឡាករម្ចាស់ផ្ទះបារាំង Julian Alaphilippe នៅតែបន្តនាំមុខរួម។
ការប្រកួតដំណាក់កាលទី៤ ដែលមានចំងាយផ្លូវ ១៦០.៥គីឡូម៉ែត្រ ជាដំណាក់កាលឆ្លងផុតកាត់តំបន់ភ្នំតូចៗ កីឡាករស្លូវេនី Primoz Roglic របស់ក្រុមប្រណាំង Jumbo Visma បានមកដល់ទីព្រ័ត្រមុនដោយប្រើពេល ៤ម៉ោង ៧នាទី ៤៧វិនាទី។ អ្នកលេខ២ ក្នុងដំណាក់កាលគឺក៏ជាកីឡាករស្លូវេនីដែរគឺកីឡាករ Tadej Pogacarរបស់ក្រុមប្រណាំង UAE Team Emirate និងលេខ៣ កីឡាករបារាំង Guillaume Martin របស់ក្រុម Cofidis។ យ៉ាងណាក្តីក្រោយ ៤ដំណាក់កាលនេះកីឡាករបារាំង Julian Alaphilippe របស់ក្រុមប្រណាំង Quick-Step នៅតែបន្តនាំមុខរួមដដែលដោយមានវេលាសរុប ១៨ម៉ោង ៧ម៉ោង ៤វិនាទី។ Adam Yates លេខ២ តាមពីក្រោយ ៤វិនាទី និងលេខ៣ Primoz Roglic តាមពីក្រោយ ៧វិនាទី។ ដំណាក់កាលទី៥ ថ្ងៃនេះមានចំងាយផ្លូវ ១៨៣គីឡូម៉ែត្រប្រណាំងលើស្ថានភាពផ្លូវរាបស្មើ៕
អត្ថបទ៖នាង សុភាវុធ
