ឯកឧត្តម ហ៊ុន ម៉ានី៖ យើងទាំងអស់គ្នាម្នាក់ៗ គឺជាតំណាងជូនគណបក្សប្រជាជនកម្ពុជា

2022/06/03 07:13:30 pm        495

កំពង់ស្ពឺ៖ ថ្លែងក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ​២០២២ នៅក្រុងច្បារមក ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ហ៊ុន ម៉ានី អនុប្រធានទី១ ក្រុមការងារចុះជួយខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ជូនសមាជិក សមាជិកាបក្សថា “វត្តមានយើងទាំងអស់គ្នាម្នាក់ៗនៅទីនេះ គឺជាតំណាង​ជូន​គណបក្ស​ប្រជាជន​កម្ពុជា។”

ការថ្លែងបែបនេះ គឺជាបន្ថែមទំនុកចិត្តក្នុងការ​នាំយកជ័យ​ជម្នះជូន​គណបក្ស​ប្រជាជន​កម្ពុជា​កាន់តែខ្ពស់ និងពង្រឹងស្មារតី​នៃក្រុមគ្រួសារ​គណបក្សប្រជាជន​កម្ពុជា​ឲ្យ​កាន់​តែ​ក្លៀវក្លា​បន្ថែម​ទៀត មុនពេលចាប់ផ្តើមក្បួនដង្ហែឃោសនាសម្រាប់ថ្ងៃចុងក្រោយ។

ឯកឧត្តម​តំណាងរាស្ត្រខេត្តកំពង់ស្ពឺរូបនេះ បានបន្ថែមទៀតថា “ថ្នាក់ដឹកនាំទាំង​អស់របស់​គណបក្ស​ប្រជាជនកម្ពុជា គ្រប់ជាន់ថ្នាក់បានជ្រាប និងដឹងច្បាស់ពីការ​ខិតខំ​ប្រឹងប្រែង​យ៉ាង​សស្រាក់​សស្រាំជាមួយការលះបង់ដ៏ធំធេងរបស់សមាជិក សមាជិកាបក្សយើងគ្រប់ៗគ្នា។ ដ្បិតថា ថ្ងៃនេះមិនមានវត្តមានថ្នាក់ដឹកនាំគ្រប់ៗគ្នានៅជាមួយគ្នាកន្លែងតែមួយ តែយើងទាំងអស់គ្នា មានបេះដូងតែមួយដូចគ្នា មានគោលដៅរួមគ្នា ហើយយើងម្នាក់ៗ ដែលមានវត្តមាននៅទីនេះ គឺជាតំណាងជូនគណបក្សប្រជាជនកម្ពុជា ដែលបាននាំមកនូវសុខសន្តិភាព នាំមកនូវការអភិវឌ្ឍ នាំមកនូវឱកាសការងារ នាំមកនូវបរិយាកាសអប់រំ រៀនសូត្រឆ្ពោះទៅរក​ភាព​ជោគ​ជ័យ​រៀង​ៗ​ខ្លួន​។”

រយៈពេល១៤ថ្ងៃ នៃយុទ្ធនាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ កន្លងមកនេះ ឯកឧត្តម​តំណាង​រាស្ត្របានចុះ ជួបជាមួយក្រុមគ្រួសារគណបក្សប្រជាជនកម្ពុជា នៅទូទាំង៨ ក្រុង ស្រុក នៃ​ខេត្តកំពង់ស្ពឺ ដោយបាននាំយកការសួរសុខទុក្ខរបស់សម្តេចប្រធានបក្ស និងថ្នាក់​ដឹកនាំ​គ្រប់​ជាន់ថ្នាក់​ជូន​ប្រជាពលរដ្ឋ និងសមាជិកបក្ស រួមជាមួយការបង្ហាញ​នូវយន្ត​ការ​នានា​ឆ្ពោះ​ទៅកាន់​ការ​បោះឆ្នោត​នាពេលខាងមុខនេះ។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២ នឹងត្រូវបានប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង ៣រសៀល។ ជាមួយគ្នានេះ គណៈកម្មាធិការ​ជាតិ​រៀបចំការបោះឆ្នោត (គ.ជ.ប) ក៏បានអំពាវនាវ​សូមឲ្យប្រជាពលរដ្ឋ​អញ្ជើញទៅបោះឆ្នោត​ជ្រើសរើស​បេក្ខភាពថ្នាក់ដឹកនាំឃុំ សង្កាត់រៀងៗខ្លួនឲ្យបានគ្រប់ៗគ្នា ដើម្បីបំពេញភារកិច្ច និង​ទំនួល​ខុសត្រូវជាពលរដ្ឋល្អ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm