បក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរីលេចធ្លោជាងគេ ក្នុងការដង្ហែរក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោត

2022/06/03 09:00:07 pm        758

មណ្ឌលគិរី៖ សម្រាប់គណបក្សប្រជាជនកកម្ពុជាខេត្តមណ្ឌលគិរី នៅថ្ងៃបិទយុទ្ធនាការឃោសនាបោះឆ្នោតនេះ គេសង្កេតឃើញថា មានលក្ខណៈលេចធ្លោជាងគេនៃការហែរក្បួន ដែលមានអ្នកគាំទ្រចូលរួមច្រើនសន្ធឹកសន្ធាប់។

ប្រជាពលរដ្ឋនៅក្រុងសែនមនោរម្យ ដែលបានចូលរួមក្នុងការឃោសនារកសំឡេងឆ្នោត នៅថ្ងៃបិទ​បញ្ចប់នេះ ​បាន​សម្ដែងក្ដីសប្បាយ​រីករាយ​ជាអនេក​ ត្បិតពួក​គេបាន​ទន្ទឹង​រងចាំ​ថ្ងៃបោះឆ្នោតយូរ ណាស់​មកហើយ​ នឹងអាចឲ្យពួកគេបានទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្ដដឹកនាំ​អភិវឌ្ឍន៍​ប្រទេសជាតិឱ្យកាន់តែរីកចម្រើនទៅមុខទៀត។

ប្រជាពលរដ្ឋ ​បានបង្ហាញអារម្មណ៍ស្រឡាញ់គាំទ្រគណបក្សប្រជាជនកម្ពុជាជាខ្លាំងដោយសារការ ដឹកនាំដ៏ត្រឹមត្រូវនៃបក្សនេះ​ នាំមកនូវសុខសន្តិភាព ​និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។

ឯកឧត្ដម ថង សាវុន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី បានថ្លែង​អំណរគុណ​ចំពោះអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាទាំងអស់​ដែលស្រឡាញ់ពេញចិត្ត​ចំពោះ​គោល​នយោបាយ​ដឹកនាំរបស់គណបក្សនេះ​ ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។

ឯកឧត្ដម បានបញ្ជាក់ថា រយៈពេល៤៣ឆ្នាំមកហើយ​ ក្រោយរំដោះជាតិចេញពីភ្លើង​សង្គ្រាម​ និង របប​ប្រល័យពូជសាសន៍ ​គណបក្សប្រជាជនកម្ពុជាតែមួយគត់ បានកសាងជាតិ តាំងពីគ្មានអ្វីទាំង​អស់ រហូតមានវឌ្ឍនភាពរីកចម្រើនគ្រប់យ៉ាងដូចបច្ចុប្បន្ននេះ ។

ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តមណ្ឌលគិរី ឯកឧត្ដម ងី ច័ន្ទផល បានបញ្ជាក់ថា រយៈពេល១៤ថ្ងៃនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ត្រូវបាន សង្កេតឃើញថា សមាជិក-សមាជិកាទាំងអស់ ពិតជាបានផ្ដល់ភាពស្និតស្នាលឲ្យគ្នា​ទៅ​វិញទៅមក ដែលជា ទង្វើដ៏ល្អ និងបានកោតសរសើរចំពោះអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ដែល​មានចរិតនយោបាយចាស់ ទុំ មិនខឹងតបតទៅនឹងក្រុមជ្រុលនិយមមួយចំនួនតូច ដែលតែង​លាបពណ៌ ​ឃោសនាមិនល្អចំពោះគណ បក្សប្រជាជនកម្ពុជា។

ឯកឧត្ដម បានបញ្ជាក់បន្ថែមថា ៤៣ឆ្នាំមកនេះ​ គណបក្សប្រជាជនកម្ពុជា​ ទទួលបានភារកិច្ចជា​ប្រវត្តិសាស្ត្រ​ក្នុង​ការដឹកនាំប្រទេសកម្ពុជា ​ឆ្ពោះទៅរកសន្តិភាព ​ហើយគណបក្សនេះ នឹងបន្តដឹកនាំ​ជាមួយ នឹងសន្តិភាពទៅថ្ងៃអនាគតទៀត ៕អត្ថបទ៖ អ៊ិត ភីរុណ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        254
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        129
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        161

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm