បាល់ទាត់៖ ខ្សែការពារអាល្លឺម៉ង់ Antonio Rudiger បានផ្លាស់ទៅកាន់ក្លិបអេស្ប៉ាញ Real Madrid ជាផ្លូវការក្រោយផុតកិច្ចសន្យាជាមួយតោខៀវ Chelsea។
កីឡាករជំរើសជាតិអាល្លឺម៉ង់វ័យ ២៩ឆ្នាំរូបនេះចុះហត្ថលេខាលើកិច្ចសន្យា ៤ឆ្នាំជាមួយក្រុមជើងឯកអេស្ប៉ាញ និងអឺរ៉ុប Real Madrid ក្រោយបដិសេធសំណើបន្តកិច្ចសន្យាជាមួយ Chelsea។ Antonio Rudiger បានផ្លាស់មកកាន់ Chelsea កាលពីឆ្នាំ២០១៧ ផ្ទេរពី AS Roma ក្នុងតម្លៃ ២៩លានផោន និងបានបង្ហាញខ្លួនសរុប ២០៣ប្រកួតរកបាន ១២គ្រាប់ ឈ្នះជើងឯក FA Cup, Champions League, Europa League, UEFA Super Cup និង FIFA Club World Cup។ Real Madrid បានបញ្ជាក់ថា Antonio Rudiger នឹងត្រូវបង្ហាញខ្លួននៅចំពោះមុខអ្នកសារព័ត៌មាននៅថ្ងៃទី២០ ខែមិថុនាខាងមុខ៕
អត្ថបទ៖នាង សុភាវុធ