ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ ក្នុងនាមរាជរដ្ឋាភិបាល អញ្ជើញអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៩៦ ព្រះវស្សារបស់ព្រះអង្គម្ចាស់ក្សត្រី Elizabeth ទី២ នៃចក្រភពអង់គ្លេស

2022/06/03 11:37:39 pm        269

ភ្នំពេញ ៖ ​ល្ងាចថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស ក្នុងពិធីអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៩៦ ព្រះវស្សារបស់ព្រះអង្គម្ចាស់ក្សត្រី Elizabeth ទី២ នៃចក្រភពអង់គ្លេស។

ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្ដមទេសរដ្ឋមន្រ្តី បានថ្វាយព្រះពរចំពោះព្រះមហាក្សត្រីយានី Elizabeth II និងប្រជាជននៃចក្រភពអង់គ្លេស ក្នុងឱកាសប្រារព្ធខួបចម្រើនព្រះជន្មព្រះមហាក្សត្រីយានី នៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង។ ក្នុងឱកាសនោះ ឯកឧត្ដមទេសរដ្ឋមន្រ្តី បានសម្តែងនូវអំណរសាទរ និងប្រសិទ្ធិពរជ័យជូនចំពោះព្រះមហាក្សត្រីយានី Elizabeth II សូមឲ្យទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរ និងសោយរាជ្យសម្បត្តិដ៏រុងរឿង និងសូមជូនពរប្រជាជននៃចក្រភពអង់គ្លេស សូមប្រកបដោយសុខភាពល្អបរិបូណ៍ សុខសន្តិភាព វិបុលភាព និងសុភមង្គល។

ឯកឧត្ដមទេសរដ្ឋមន្រ្តី បានថ្លែងបញ្ជាក់ថា ពិធីប្រារព្ធខួបចម្រើនព្រះជន្មនេះ ពិតជាឱកាសដ៏សំខាន់ និងវិសេសវិសាលសម្រាប់ប្រជាជននៃចក្រភពអង់គ្លេស ក្នុងការរំលឹកឡើងវិញនូវការលះបង់របស់ព្រះមហាក្សត្រីយានី Elizabeth ពេញមួយជីវិតរបស់ទ្រង់ ចំពោះចក្រភពអង់គ្លេស ចំពោះ Commonwealth និង Concord នៅលើឆាកពិភពលោក។ ព្រះមហាក្សត្រីយានី ត្រូវបានគេស្គាល់យ៉ាងច្បាស់ចំពោះការចូលរួមមិនអាចកាត់ថ្លៃបានរបស់ទ្រង់សម្រាបប្រទេសជាតិរបស់ទ្រង់ និងសម្រាប់សន្តិភាពពិភពលោក។ ការសោយរាជ្យសម្បត្តិដ៏យូរអង្វែងរបស់ទ្រង់ត្រូវបានកត់សម្គាល់ដោយកិច្ចខិតខំប្រឹងប្រែងដ៏អស្ចារ្យរបស់ទ្រង់ ក្នុងការដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ និងសហគមន៍ តាមរយៈការឧបត្ថម្ភរបស់ទ្រង់ទៅកាន់មូលនិធិសប្បុរសធម៌ និងអង្គការជាងប្រាំមួយរយស្ថាប័ន។

ឯកឧត្ដមបានបន្តទៀតថា “ការដឹកនាំ និងការលះបង់ពេញមួយជីវិតរបស់ព្រះមហាក្សត្រីយានី Elizabeth គឺជាឧទាហរណ៍មួយសម្រាប់គ្រប់ប្រជាជាតិទាំងអស់។ ក្រោមការគ្រប់គ្រងរបស់ទ្រង់ ចក្រភពអង់គ្លេសបានឆ្លងកាត់ឧបសគ្គធំៗជាច្រើន និងទទួលបានសុខដុមរមនាក្នុងស្ថិរភាពដ៏យូរអង្វែង។ ចំណងទំនាក់ទំនងដ៏រឹងមាំរវាងប្រជាជនយើងទាំងពីរ គឺជាពន្លឺដ៏មានអនុភាព ដែលបំភ្លឺមាគ៌ារបស់យើង សម្រាប់ពិភពលោកដ៏ស្រស់បំព្រង ដែលពោរពេញដោយក្តីស្រឡាញ់ សន្តិភាព និងវិបុលភាព។ 

ចក្រភពអង់គ្លេស និងព្រះរាជាណាចក្រកម្ពុជា មានប្រវត្តិសាស្រ្តរួមគ្នាដ៏យូរលង់ និងមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើវិស័យផ្សេងៗចាប់តាំងពីការបង្កើតចំណងការទូតនៅឆ្នាំ ១៩៥៣ ។ យើងសូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជនអង់គ្លេស សម្រាប់ការគាំទ្រដ៏សប្បុរសចំពោះប្រជាជនកម្ពុជានៅលើ វិស័យសុខាភិបាល ការកាត់បន្ថយភាពក្រីក្រ ប្រជាធិបតេយ្យ និងអភិបាលកិច្ចល្អ និងការបោសសម្អាតមីនជាដើម។ ការបន្តការគាំទ្រក្នុងវិស័យបោសសម្អាតមីន ក្រោមគម្រោង UK’s Global Mine Action Program ដោយបានបែងចែកថវិកាប្រមាណជាង ១០លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ការបោសសម្អាតមីន ផ្តល់ដីមានសុវត្ថិភាពសម្រាប់កសិកម្ម លំនៅដ្ឋាន និងការអភិវឌ្ឍជនបទ ដែលបានផ្តល់អត្ថប្រយោជន៍ជូនប្រជាជនកម្ពុជារាប់លាននាក់។”

ឯកឧត្ដមទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា ប្រទេសយើងទាំងពីរ បានគាំទ្រគ្នាទៅវិញទៅមកលើវេទិកាអន្តរជាតិ ហើយបានរក្សាការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ជាប្រចាំលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មទ្វេភាគីនៅតែមានស្ថិរភាព សូម្បីតែក្នុងអំឡុងពេលវិបត្តិ Covid-19 ក៏ដោយ។ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល ដែលបានបន្តផ្តល់គម្រោងអនុគ្រោះទូទៅ GDP ដើម្បីជំរុញពាណិជ្ជកម្មសេរី និងយុត្តិធម៌ជាមួយប្រទេសកម្ពុជា។ កិច្ចសហប្រតិបត្តិការកាន់តែខ្លាំងក្លានេះ ត្រូវបានពង្រឹងដោយវត្តមានដ៏រឹងមាំនៃធុរកិច្ច និងការវិនិយោគរបស់ចក្រភពអង់គ្លេស តាមរយៈការិយាល័យពាណិជ្ជកម្ម និងវិនិយោគរបស់ចក្រភពអង់គ្លេសនៅរាជធានីភ្នំពេញ ដែលត្រូវបានបង្កើតឡើងក្នុងខែមករា ឆ្នាំ ២០១៣។

ក្នុងនាមរាជរដ្ឋាភិបាល ឯកឧត្ដមទេសរដ្ឋមន្រ្តី បានសង្ឃឹមយ៉ាងមុតមាំថា ការិយាល័យនេះនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរពាក់ព័ន្ធនៃប្រទេសកម្ពុជា ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីរបស់យើងឱ្យឡើងដល់កម្រិតថ្មីមួយទៀត៕​


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm