បាល់ទាត់៖ ខ្សែការពារ Manchester City, Eric Garcia បានយល់ព្រមកិច្ចព្រមព្រៀងលើកិច្ចសន្យា ៥ឆ្នាំផ្ទេរត្រលប់ទៅក្លិបចាស់ Barcelona វិញ។ កីឡាករវ័យ ២០ឆ្នាំរូបនេះត្រូវបានគេដឹងថា នឹងចុះហត្ថលេខាកិច្ចព្រមព្រៀងជាមួយ Barcelona នៅខែមេសាខាងមុខនេះហើយ។
Eric Garcia មានកិច្ចសន្យាជាមួយ Manchester City ដែលនឹងអស់សុពលភាពនៅដំណាច់រដូវកាលនេះ ហើយកីឡាករអេស្ប៉ាញរូបនេះ មិនមានបំណងបន្តរស់នៅ Etihad ទៀតឡើយ បន្ទាប់ពីបដិសេធមិនចរចាកិច្ចសន្យាថ្មី។ Garcia បានផ្ទេរមកកាន់ Manchester City នៅឆ្នាំ ២០១៧ តែក្រោយមកក៏ត្រូវបានគេចុះផ្សាយថា Garcia ចង់ត្រលប់ទៅអេស្ប៉ាញវិញ។ Eric Garcia បង្ហាញខ្លួនឲ្យ Manchester City បាន ៧ប្រកួតរាប់ពីបាល់ទាត់ចាប់ផ្តើមឡើងវិញ កាលពីខែមិថុនាឆ្នាំមុន តែរដូវកាលនេះលេងបានតែ ២ប្រកួតប៉ុណ្ណោះ ខណៈតំណែងរបស់គេស្ថិតនៅពីក្រោម Ruben Dias និង John Stones ដែលកំពុងមានទំរង់ល្អ៕
អត្ថបទ៖នាង សុភាវុធ