អន្ដរជាតិ៖ អ្នកការទូតជាន់ខ្ពស់មកពីប្រទេសជប៉ុន អាម៉េរិក និងកូរ៉េខាងត្បូងបានជួបប្រជុំគ្នានៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ដើម្បីពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍនុយក្លេអ៊ែរ និងមីស៊ីលរបស់ប្រទេសកូរ៉េខាងជើង។
កិច្ចពិភាក្សាបានចាប់ផ្តើមនៅថ្ងៃសុក្រនៅក្នុងរដ្ឋធានី ប្រទេសកូរ៉េខាងត្បូង។ ប្រទេសជប៉ុនតំណាងដោ យលោក Funakoshi Takehiro ប្រធានការិយាល័យកិច្ចការមហាសមុទ្រ និងអាស៊ី របស់ក្រសួងការបរទេសជប៉ុន, តំណាងពិសេសរបស់សហរដ្ឋអាម៉េរិក ទទួលបន្ទុកកូរ៉េខាងជើង លោក Sung Kim និងតំណាងពិសេសរបស់កូរ៉េខាងត្បូងទទួលបន្ទុកកិច្ចការសន្តិភាព និងសន្តិសុខ សម្រាប់ឧបទ្វីបកូរ៉េ លោក Kim Gunn។
