អន្ដរជាតិ៖ នាយករដ្ឋមន្ត្រីប្រទេសកូរ៉េខាងត្បូងនៅថ្ងៃសុក្រនេះ បានឱ្យដឹងថា ប្រទេសរបស់លោកនឹងដកចេញនូវតម្រូវការធ្វើចត្តាឡីស័កសម្រាប់ការមកដល់របស់ជនបរទេស ដែលមិនបានចាក់វ៉ាក់សាំង ចាប់ពីថ្ងៃទី៨ ខែមិថុនាតទៅ។
ប្រទេសកូ រ៉េខាងត្បូង ក៏នឹងលុបចោលបទបញ្ញត្តិ និងបម្រាមនានា សម្រាប់វិស័យអាកាសចរណ៍ដែលបានដាក់ទៅលើជើងហោះហើរអន្តរជាតិផងដែរ។
