គ្រប់មណ្ឌលបោះឆ្នោតឃុំសង្កាត់នៅខេត្តកណ្តាល កំពុងរៀបចំការិយាល័យ​ត្រៀម​បោះឆ្នោត​នៅថ្ងៃស្អែក

2022/06/04 06:23:48 pm        1.3 K

កណ្ដាល៖ នៅថ្ងៃទី៤ខែមិថុនានេះ គ្រប់​បណ្តា​មណ្ឌល​បោះឆ្នោត​ឃុំ​សង្កាត់​ទាំង​អស់​នៅ​ទូទាំង​ខេត្តកណ្តាល បាន​កំពុងរៀប​ចំ​ការិយាល័យ​បោះឆ្នោត​ទៅ​តាម​ប្លង់​គណៈកម្មាធិការជាតិ​រៀបចំការ​បោះឆ្នោត គ.ជ.ប កំណត់ ដើម្បីត្រៀម​ទទួល​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំសង្កាត់​អាណត្តិទី៥ នៅថ្ងៃស្អែកទី៥ ខែមិថុនា ឆ្នាំ២០២២។

បើតាមលោក នៅ អាន ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតសង្កាត់តាខ្មៅ ខេត្តកណ្តាល បាន​ថ្លែង​ប្រាប់BTV នៅថ្ងៃទី៤ ខែមិថុនានេះថា ព្រឹកថ្ងៃនេះ គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​សង្កាត់​របស់​លោក គឺបានប្រគល់កេសឡាំងដាក់សំភារៈ៣២មុខ បំរើអោយការបោះឆ្នោត មាន​ហឹបឆ្នោត និងបន្ទប់សម្ងាត់ជាដើម ជូនទៅដល់បណ្តាការិយាបោះឆ្នោតទំាងអស់ រួចហើយ ដើម្បី​យក​ទៅ​ដំឡើងរៀបចំការិយាល័យ​ត្រៀមទទួល​ប្រជាពលរដ្ឋចូលទៅបោះឆ្នោតនៅថ្ងៃស្អែកនេះ។

លោក នៅ អាន បន្តថា ដោយឡែកសម្រាប់សន្លឹកឆ្នោត ទឹកខ្មៅលប់លាងមិនជ្រះ និងត្រាសំងាត់ គឺយើងមិនទាន់ប្រគល់ជូនបណ្តាប្រធានការិយាល័យបោះឆ្នោតនោះទេ ពោលគឺ​ត្រូវ​រង់ចាំ​ប្រគល់​ជូន​​នៅ​ព្រឹកថ្ងៃស្អែកនេះ ។

ទោះយ៉ាងណាក៏ដោយ លោក នៅ អាន បានស្នើ​​ប្រជាពលរដ្ឋដែល​មា​ន​ឈ្មោះក្នុ​ង​បញ្ជី​ឈ្មោះ​បោះឆ្នោត​ទាំងអស់ សូមអញ្ជើញទៅបោះឆ្នោតទាំងអស់គ្នា ហើយ​ដើម្បី​ទទួល​បាន​ការ​បោះឆ្នោ​ត​លឿន លោកក៏បានណែនាំអោយពលរដ្ឋ ត្រូវយកភា្ជប់ជាមួយនៅបណ្ណព័ត៌មានបោះឆ្នោត និង​អត្ត​សញ្ញាណ​បណ្ណសញ្ជាតិខ្មែរ ហើយសម្រាប់អ្នកគ្មានអត្តសញ្ញាណបណ្ណ ត្រូវយកបណ្ណ ឯកសារ​បញ្ជាក់​អត្ត​សញ្ញាណ​បម្រើឲ្យការបោះឆ្នោត ឬបណ្ណ ឯ.អ ដើម្បីទទួលបានសិទ្ធបោះឆ្នោត។

បើតាម លោក ផាន់ រិទ្ធិពល ប្រធាន​លេខាធិការ​ដ្ឋាន​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​កណ្តាល ថ្លែងថា នៅទូទាំងខេត្តកណ្តាល មានឃុំសង្កាត់ចំនួន១២៧ មានស្ថានីយ៍​បោះឆ្នោត​ចំនួន ៥៦១ ស្ថានីយ៍ និងមានការិយាល័យបោះឆ្នោតចំនួន១៧៤៥ការិយាល័យ និង​មាន​ពលរដ្ឋ​ដែល​មា​នឈ្មោះនៅក្នុងបញ្ជីឈ្មោះបោះឆ្នោតចំនួនសរុប ៧៧ម៉ឺន៥៨០៤នាក់៕ អត្ថបទ៖ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        140
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        95
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm