អាល្លឺម៉ង់៖ អាជ្ញាធរបាននិយាយថា គ្រោះថ្នាក់រថភ្លើងនៅតំបន់ភ្នំ Alps ភាគខាងត្បូងប្រទេសអាល្លឺម៉ង់កាលពីថ្ងៃសុក្រ បានបណ្តាលឲ្យមនុស្សយ៉ាងតិច ៤នាក់ស្លាប់ និងជាច្រើននាក់រងរបួស។

នគរបាលបាននិយាយថា រថភ្លើងក្នុងតំបន់ដែលធ្វើដំណើរឆ្ពោះទៅទីក្រុង Munich ទំនងជាបានរត់ភ្លាត់ចេញពីផ្លូវនៅទីក្រុង Burgrain។ ទូរថភ្លើងពីរជាន់ចំនួនបីទូបានក្រឡាប់ ហើយមនុស្សត្រូវបានទាញចេញតាមបង្អួចទៅទីសុវត្ថិភាព។ មូលហេតុនៃគ្រោះថ្នាក់រត់ភ្លើងភ្លាត់ចេញពីផ្លូវរត់នៅមិនទាន់ដឹងច្បាស់នៅឡើយ។ នគរបាលបាននិយាយនៅលើបណ្តាញ Twitter ថា មនុស្ស ៤នាក់បានស្លាប់ ហើយពួកគេបានដាក់ចំនួនអ្នករងរបួសប្រមាណ ៣០នាក់ក្នុងនោះ ១៥នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយវាមិនច្បាស់នោះទេថា មានមនុស្សប៉ុន្មាននាក់នៅលើរថភ្លើងក្នុងពេលគ្រោះថ្នាក់៕
អត្ថបទ៖ ប៊ុនថន