ភ្នំពេញ៖ ក្រោមការយកចិត្តទុកដាក់ពីសំណាក់លោក ហ៊ុន ម៉ាណែត ប្រធាន និងលោកស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) អ្នកជំងឺឈ្មោះ ចឹក ចាន់ថន ភេទប្រុស អាយុ៧១ឆ្នាំ មានអាការៈក្អកធ្លាក់ឈាមធ្ងន់ធ្ងរដោយមានដុំផ្សិតក្នុងសួត ប្រឈមមុខគ្រោះថ្នាក់ដល់អាយុជីវិត មានទីលំនៅក្នុងសង្កាត់កាកាប ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ បានទទួលការវះកាត់ទ្រូង និងសួតបានដោយជោគជ័យ។
បច្ចុប្បន្ននេះ អ្នកជំងឺចឹក ចាន់ថន កំពុងសម្រាកព្យាបាល និងតាមដានដោយយកចិត្តទុកដាក់ខ្ពស់ពីក្រុមគ្រូពេទ្យ TYDA នៅផ្នែកវះកាត់ពោះ និងទ្រូងនៃមន្ទីរពេទ្យមិត្តភាពកម្ពុជាចិនព្រះកុសុមៈ ក្រោមការឧបត្ថម្ភដ៏ថ្លៃថ្លារបស់លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី។


