ស្វាយរៀង៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន តំណាងរាស្ត្រមណ្ឌលស្វាយរៀង អញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៅសាលាសាលាបឋមសិក្សាព្រះសីហនុ ខេត្តស្វាយរៀង នាព្រឹកថ្ងៃអាទិត្យ ៦កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ។
លោកជំទាវក៏បានបំពេញសិទ្ធជាពលរដ្ឋក្នុងការបោះឆ្នោត ការជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ដែលស្រឡាញ់ នឹងសង្ឃឹមថា ក្រុមប្រឹក្សាឃុំសង្កាត់ទាំងអស់នោះ នឹងបម្រើសេវាសាធារណៈនៅមូលដ្ឋានឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ។



