ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​សិង្ហបុរី​ កើន​ដល់​ជាង​៤ពាន់​លាន​ដុល្លារ​ ទោះ​ជួប​វិបត្តិ​កូ​វីដ​-១៩​ក្តី

2021/04/27 09:59:58 am        67

ភ្នំពេញ ៖ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី បាន​ថ្លែងថា ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​ និង​សិង្ហបុរី បាន​កើន​ឡើង​ដល់​ចំនួន​ជាង​បួន​ពាន់​លាន​ដុល្លារ​អាមេរិក ​បើទោះបីជា​ប្រទេស​ទាំងពីរ​ជួប​នៅ​វិបត្តិ​មេរោគ​កូ​វីដ​១៩​ក្តី ​ខណៈ​ការ​កើន​នេះ ​គឺ​ដើម្បី​រួមចំណែក​យ៉ាង​សំខាន់​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម ​របស់ប្រជាជន​ និង​ប្រទេស​ទាំងពីរ​។

នៅ​ក្នុង​កិច្ច​ជំនួប​ជាមួយ​លោកស្រី ធា​វ ឡេ ឈិង (Teo Lay Cheng) ​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​ នៃ​សាធារណរដ្ឋ​សិង្ហបុរី ថ្មី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ​នា​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០២១​នេះ នៅ​វិមាន​ព្រឹទ្ធសភា ​សម្តេច​សាយ ឈុំ បាន​លើកឡើងថា ​សម្តេច​ ឯកភាព​ចំពោះ​ប្រសាសន៍​របស់​លោក​ជំទាវ​ឯកអគ្គរដ្ឋទូត ​ដែល​បាន​លើក​ឡើង​ទាក់ទង​ នឹង​បញ្ហា​សេដ្ឋកិច្ច​-​សង្គម​។ «​ទោះបីជា​ស្ថិត​ក្នុង​វិបតិ្ត​ នៃ​ជំងឺ​កូ​វីដ​-១៩ ​ក៏ដោយ ក៏​ពាណិជ្ជកម្ម​ទ្វេភាគី​របស់​ប្រទេស​ទាំងពីរ​មាន​ទំហំ​៤,២៤​ ប៊ី​លាន​ដុល្លារ​អាមេរិក ​ហើយ​ការ​វិនិយោគ​របស់​ប្រទេស​សិង្ហបុរី ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​មាន​ទំហំ​ទៅដល់​១,២៩ ប៊ី​លាន​ដុល្លារ​អាមេរិក​ (​ពី​ឆ្នាំ​១៩៩៤ ដល់​ឆ្នាំ​២០២០)»​។

សម្តេច​ប្រមុខ​រដ្ឋស្តីទី​ បាន​លើកឡើង​ផងដែរ​ថា ​ទំនាក់ទំនង​មិត្តភាព ​និង​កិច្ច​សហប្រតិបត្តិការ​រ​វាង​ប្រជាជន ​និង​ប្រទេស​ទាំងពីរ ​(​កម្ពុជា​-​សិង្ហបុរី​) មានការ​រីកចម្រើន​ជា​បន្តបន្ទាប់​។ ​ការរីកចម្រើន​ និង​ទំនាក់ទំនង​ដ៏​ល្អ​នេះ ​ស្តែង​ឡើង​តាមរយៈ​ការ​ផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​គ្នា​ទៅវិញទៅមក​ រវាង​ថ្នាក់​ដឹកនាំ​កំពូល ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ និង​ថ្នាក់ដឹកនាំ​តាម​ក្រសួង​ ស្ថាប័ន​នានា​ ក៏ដូចជា​ស្តែង​ឡើង​តាម​រយៈ​នៃ​ការ គាំទ្រ​គ្នា​ទៅវិញទៅមក ក្នុង​ក្របខ័ណ្ឌ​កិច្ច​សហប្រតិបត្តិការ​ថ្នាក់​តំបន់ និង​អន្តរជាតិ​។

ថ្លែង​នៅក្នុង​កិច្ច​ជំនួប​នោះដែរ ​លោកស្រី ធា​វ ឡេ ឈិង បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្តេច​ប្រមុខ​រដ្ឋស្តីទី ដែល​បាន​ផ្តល់​កិត្តិយស​ឱ្យ​លោកជំទាវ​ចូល​ជួប​សម្តែង​ការគួរសម​នា​ពេលនេះ​។ លោកជំទាវ​ ឯកអគ្គរដ្ឋទូត​ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង ​និង​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​រវាង​ប្រទេស​ទាំងពីរ​ក្នុង​វិស័យ​ជាច្រើន​ដូចជា​ ៖ វិស័យសេដ្ឋកិច្ច ​វិស័យ​សុខាភិបាល ក៏ដូចជា​ទំនាក់ទំនង​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​។ ​វិស័យសេដ្ឋកិច្ច ​និង​ការ​វិនិយោគ​រវាង​ប្រទេស​ទាំងពីរ​មានការ​កើន​ឡើងជា​លំដាប់​ ជាពិសេស​អ្នក​វិនិយោគិន​សិង្ហបុរី​បាន​សហការ​យ៉ាង​ជិត ស្និត​ជាមួយ​នឹង​អ្នក​វិ​និយោគ​កម្ពុជា​ ក្នុង​ការ​អភិវឌ្ឍ​លើកកម្ពស់​វិស័យ​បច្ចេកវិទ្យា​ និង​វិស័យ​ឌីជីថល ​ក្នុងនោះ​វិស័យ​ដែល​លេចធ្លោ​ជាងគេ​ គឺ​វិស័យ​ទេសចរណ៍ ​និង​វិស័យ​បដិសណ្ឋាកិច្ច​។

លោកស្រី​ ឯកអគ្គរដ្ឋទូត​ ក៏បាន​បញ្ជាក់​ផងដែរ​ថា​ ការហោះហើរ​ត្រង់​ពី​ប្រទេស​សិង្ហបុរី​ មក​ព្រះរាជាណាចក្រ​កម្ពុជា ​គឺ​មាន​ការ​កើនឡើង​៩​ដង ​ក្នុង​មួយ​សប្តាហ៍ ​ដែល​អាច​ជំរុញ​លើកកម្ពស់​ទំនាក់​ទំនង និង​ការ​ផ្សារភ្ជាប់​រវាង​ប្រជាជន​ នៃ​ប្រទេស​ទាំងពីរ​ផងដែរ​។​ ក្រៅពី​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី ​ប្រទេស​ទាំងពីរ​ ក៏​មាន​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​ជាមួយ​ នឹង​គ្នា ​ក្នុង​ក្របខ័ណ្ឌ​កិច្ច​សហប្រតិបត្តិការ​ថ្នាក់​តំបន់ ​និង​អន្តរជាតិ​ជាដើម​នោះ​៕

​អត្ថបទ ៖ ​បាន ចក់

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm