កំពង់ស្ពឺ៖ យោងតាមលទ្ធផលជាបឋម ឬបណ្ដោះអាសន្ន នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅក្នុងឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ គណបក្សប្រជាជនកម្ពុជា (CPP) បានឈ្នះដាច់គណបក្សនយោបាយផ្សេងៗ ដោយអាសនៈ៧ ឈ្នះលើអាសនៈ ៧។
ឯកឧត្តម យឿន យឿត អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកឱរ៉ាល់ និងជាប្រធានក្រុមការងារចុះជួយឃុំតាសាល បានឲ្យដឹងថា លទ្ធផលជាបឋមនៃការរាប់សន្លឹកឆ្នោត គឺគណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងចំនួន ៣ ២៣៧សំឡេង ដែលជាសំឡេងខ្ពស់ ជាងគណបក្សនយោបាយផ្សេងៗ ដែលឈរឈ្មោះបោះឆ្នោតនៅក្នុងឃុំនេះដែរ ។
ជាមួយគ្នានេះ ឯកឧត្តមប្រធានក្រុមការងារ បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋរស់នៅក្នុងស្រុកឱរ៉ាល់ ពិសេសពលរដ្ឋនៅឃុំតាសាល បានបោះឆ្នោតគាំទ្របេក្ខជនគណបក្សប្រជាជន និងសូមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាទៀត នៅក្នុងការបោះឆ្នោតជាតិនៅឆ្នាំ២០២៣ខាងមុខ៕



