ជម្រើស​ជាតិ​កម្ពុជា​ចាប់ផ្ដើម​ហាត់​នៅ​ឥណ្ឌា ៣​ថ្ងៃមុន​ប៉ះ​ម្ចាស់ផ្ទះ​បើកឆាក​ពាន​ Asian Cup

2022/06/06 05:33:16 pm        682

​បាល់ទាត់៖ ក្រុមបាល់ទាត់​ជម្រើស​ជាតិ​កម្ពុជាបាន​ចាប់ផ្ដើម​ហ្វឹកហាត់​ថ្ងៃ​ដំបូង​របស់​ខ្លួន​ នៅ​ប្រទេស​ឥណ្ឌា​កាលពី​ល្ងាច​ថ្ងៃទី​០៥ ខែ​មិថុនា​ម្សិលមិញ បន្ទាប់ពី​ចាកចេញ​ពី​មាតុភូមិកាលពី​ថ្ងៃ​សៅរ៍​កន្លងទៅ។​

​ការហ្វឹកហាត់​របស់​ក្រុម​គោព្រៃ​កម្ពុជា​នេះគឺមាន​រយៈពេល ៣​ថ្ងៃ​ប៉ុណ្ណោះមុន​ជួប​ក្រុម​ម្ចាស់ផ្ទះ​ឥណ្ឌាបើកឆាក​ពូ​ល​ D ​នៃ​ការប្រកួត​ជម្រុះ​ជើងឯក​ទ្វីបអាស៊ី​ AFC Asian Cup 2023 ​ជុំ​ទី​៣ នា​ថ្ងៃទី​០៨ ខែមិថុនា​ខាងមុខនៅ​កីឡដ្ឋាន​ Salt Lake ​នាទី​ក្រុង​កុល​កាតា។​ ​សម្រាប់​បេសកកម្ម​នេះ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជាបាន​ត្រៀម​ទឹកប្រាក់ ១៦​ម៉ឺន​ដុល្លារ សម្រាប់​ឧបត្ថម្ភ​ក្រុម​ជម្រើសជាតិ​កម្ពុជាក្នុងនោះ​ទឹកប្រាក់ ៤​ម៉ឺន​ដុល្លារសម្រាប់​លើកទឹកចិត្ត និង​ការធ្វើដំណើរ ហើយ ១២​ម៉ឺន​ដុល្លារសម្រាប់​លើកទឹកចិត្ត​បន្ថែម ប្រសិនបើ​ក្រុម​គោព្រៃ​កម្ពុជាបាន​ឡើងទៅ​ជុំ​ផ្ដាច់ព្រ័ត្រ។​

​សូមបញ្ជាក់ថា យុទ្ធនាការ​ប្រកួត​ជម្រុះ​ពានរង្វាន់​ AFC Asian Cup 2023 ​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា​នេះគឺ​ស្ថិតក្នុង​ពូ​ល​ D ​ជាមួយ​បេក្ខភាព​ប្រកួតប្រជែង ៣​ក្រុម​ទៀត ពោលគឺ​ក្រោយ​ជួប​ម្ចាស់ផ្ទះ​ឥណ្ឌា កម្ពុជានឹង​បន្ដ​ជួប​ហុងកុងនា​ថ្ងៃទី​១១ ខែមិថុនា មុន​បន្ដ​ជួប​អា​ហ្វ​ហ្គា​នី​ស្ថាននា​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២២ ខាងមុខ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm