បក្សនយោបាយពីរ បានទទួលស្គាល់ការបោះឆ្នោតថា ប្រកបដោយភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌

2022/06/06 07:06:39 pm        826

ភ្នំពេញ៖ គណបក្សនយោបាយចំនួនពីរ គឺគណបក្សយុវជនកម្ពុជា និងគណបក្សខ្មែរតែមួយ បានប្រកាសទទួលស្គាល់ថា ដំណើរការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ បានប្រព្រឹត្តិទៅដោយសេរី និងយុត្តិធម៌ គ្មានរូបភាព​គំរាមកំហែង ។

ក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកពីគ្នា នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ ក្នុងនោះ​គណបក្ស​យុវជនកម្ពុជា បានឲ្យដឹងថា នៅកម្ពុជាកាលពីថ្ងៃទី៥​ ខែមិថុនាកន្លងទៅថ្មីៗនេះ បានរៀបចំ​ការ​បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់​ ដែល​មានគណបក្សនយោបាយ ចូលរួមប្រកួតប្រជែង​ចំនួន ១៧គណបក្ស ។

សេចក្តីថ្លែងការណ៍ដដែល បានបន្តថា​ គណបក្សយុវជនកម្ពុជា បានចូលរួមប្រកួតប្រជែង​ផងដែ​រនោះ បានកត់សម្គាល់ឃើញថា ​ដំណើរការនៃការបោះឆ្នោត ​បានប្រព្រឹត្តិទៅដោយរលូន ក្នុង​ស្ថាន​ភាព​សន្តិសុខល្អ ​សណ្ដាប់ធ្នាប់ល្អ និងក្នុងបរិយាកាសសេរី ត្រឹមត្រូវ យុត្តិធម៌ គ្មានរូបភាព​គំរាម​កំហែង​កើតឡើងនោះទេ ជាពិសេសប្រជាពលរដ្ឋ ​បានទៅបោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សា​ឃុំសង្កាត់ ​អាណត្តិទី៥នេះ យ៉ាងច្រើនកុះករផងដែរ ។

ដោយឡែក​សេចក្តីថ្លែងការណ៍របស់គណបក្សខ្មែរតែមួយ​ បានឲ្យដឹងថា ​គណបក្សខ្មែរតែមួយ បាន​សង្កេតឃើញថា ​បរិយាកាសនៅក្នុងអំឡុងពេល ​ធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោត ចាប់​ពីថ្ងៃទី២១ ខែឧសភា ​ដល់ថ្ងៃទី៣ ​ខែមិថុនា ឆ្នាំ២០២២ ​និងការបោះឆ្នោតនៅថ្ងៃទី៥ ខែមិថុនា​កន្លងទៅ​ថ្មីៗនេះ គឺមានភាពល្អប្រសើរ ​ដោយសារ​គ្រប់ភាគីពាក់ព័ន្ធ​មានភាព​ចាស់ទុំខាង​នយោបាយ​ ធ្វើឲ្យមានការរលូន ​គ្មានការរំខាន ​និងគ្មានអំពើហិង្សាណាមួយ បានកើនឡើងនោះទេ ហើយការបោះឆ្នោតអាណត្តិទី៥នេះ​ មានភាពល្អប្រសើរជាងអាណត្តិមុនៗ ។

គណបក្សខ្មែរតែមួយ ថ្លែងអំណរគុណ ​ចំពោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បាន​រៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ​អាណត្តិទី៥នេះ ដែលប្រព្រឹត្តិទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌​ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ ​សេរី ពហុបក្ស និងទទួលយកបាន ។

គួរបញ្ជាក់ថា ក្នុងលទ្ធផលបណ្ដោះអាសន្នរបស់ គ.ជ.ប បានឲ្យដឹងថា ការបោះឆ្នោតជ្រើសរើស​ក្រុម​ប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ មានពលរដ្ឋចេញទៅបោះឆ្នោតបានប្រមាណ ៨០ភាគរយ ៕ អត្ថបទ៖ បាន សុខរិទ្ធិ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm