អ្នកសង្កេតការណ៍អន្តរជាតិថា ការបោះឆ្នោតកម្ពុជា បានអនុវត្តប្រជាធិបតេយ្យពេញលេញ

2022/06/06 07:19:37 pm        602

ភ្នំពេញ៖ ក្រុមអ្នកសង្កេតការណ៍អន្តរជាតិ បានមើលឃើញថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ដែលទើបបញ្ចប់ គឺបានអនុវត្តលទ្ធិប្រជាធិបតេយ្យពេញលេញ ដោយសារគ្មានអំពើហិង្សា កើតឡើង បើប្រៀបធៀបនឹងប្រទេសដទៃ។

ក្រុមអ្នកសង្កេតការណ៍អន្តរជាតិមកពីតំបន់អឺរ៉ុប ក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី៦ ខែមិថុ នា នេះ បានឲ្យដឹងថា បន្ទាប់ពីបានចូលរួមសង្កេតការណ៍លើដំណើរការបោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា ឃុំ-សង្កាត់ កាលពីម្សិលមិញ នៅតាមមណ្ឌលបោះឆ្នោតមួយចំនួន ទាំងក្នុងរាជធានី ភ្នំពេញ និងតាមបណ្តាខេត្ត គឺការបោះឆ្នោតពេញមួយថ្ងៃ ត្រូវបានរៀបចំបានយ៉ាងល្អ ប្រកបដោយ​ប្រសិទ្ធភាព និងប្រសិទ្ធផល រួមទាំង​មាន​ឥរិយាបថ​ស្ងប់ស្ងាត់ ​ធ្វើឲ្យដំណើរការទាំងមូលមាន​សុវត្ថិភាព និងសណ្តាប់ធ្នាប់។

លោក រ៉ាមីន ម៉ាម៉ាឌូវ អ្នកសង្កេតការណ៍អន្តរជាតិមកពីស្ថាប័នអាយខាប់ បានបញ្ជាក់ថា ការចូល រួម​សង្កេតការណ៍របស់លោកនៅកម្ពុជា គឺដើម្បីចង់ឃើញអំពីភាព​ស្អាតស្អំ​របស់​កម្ពុជា ហើយ​ក្រោយ​ពីបាន ចុះអង្កេតការណ៍ការបោះឆ្នោតកាលពីម្សិលមិញ ​បានឃើញថា ​ការបោះឆ្នោតរបស់កម្ពុជា គ្មាន​ការប្រកាន់និន្នាការនយោបាយ ដូចប្រទេសដទៃ ​រហូតឈានដល់មានអំពើហិង្សានោះទេ។

លោក ម៉ូឌ ហាតា​ អ្នកសង្កេតការណ៍អន្តរជាតិមកពីស្ថាប័នអាយប៉ា ​បានបញ្ជាក់ដែរថា ការបោះ ឆ្នោតរបស់កម្ពុជា ​មានសេរីភាព តម្លាភាព និងយុត្តិធម៌ ​ដោយសារ​មាននីតិវិធីមួយចំនួន បាន​ក្លាយ​ជាបទ ពិសោធន៍សម្រាប់ប្រទេសមួយចំនួន។

សេចក្តីថ្លែងការណ៍របស់អ្នកសង្កេតការណ៍អន្តរជាតិ ​បានវាយតម្លៃថា គ.ជ.ប ​បានរៀបចំដំណើរ ការ​បោះឆ្នោត មានលក្ខណៈត្រឹមត្រូវ ​ស្របតាមការប្តេជ្ញា​ចិត្តរបស់អន្តរជាតិ ដូចជាអត្រាអ្នក​ទៅ​បោះឆ្នោត​ មានភាពល្អប្រសើរ ​ហើយមន្រ្តីរបស់គ.ជ.ប​ បានអនុវត្តត្រឹមត្រូវ ​និងភាពស្មោះត្រង់។ បន្ថែមលើសពីនេះ ​ក្រុមអ្នកសង្កេតការណ៍អន្តរជាតិ​ បានកោត​សរសើរ​កម្ពុជា​ទ្វេដង ​ដែលអាច​រៀបចំ​ការបោះឆ្នោតឃុំ-សង្កាត់ ​ក្នុងអាណត្តិទី៥ របស់ខ្លួន​ប្រកប​ដោយសមធម៌៕ អត្ថបទ៖ សេក ឧត្តម



អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        99
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        148
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ

2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 08:55:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm