មនុស្ស ៤៩​នាក់​ស្លាប់ដោយសារ​អគ្គិភ័យ​ឆេះ​ឃ្លាំង​ដាក់​ទូ​ទំនិញនៅ​ប្រទេស​បង់​ក្លា​ដែ​ស​

2022/06/06 07:28:04 pm        883

​បង់​ក្លា​ដែ​ស៖ មន្ត្រី និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​តំបន់​បាន​រាយការណ៍​កាលពី​ថ្ងៃ​អាទិត្យ​ថា អគ្គិភ័យ​ធំ​មួយ​នៅ​ឃ្លាំងផ្ទុក​ទូ​ទំនិញ​មួយកន្លែង​នៅ​ជិត​ទីក្រុង​កំពង់ផែ​នៅ​ភាគ​អាគ្នេយ៍​ប្រទេស​បង់​ក្លា​ដែ​ស ​បាន​បណ្តាល​ឲ្យ​មនុស្ស​យ៉ាងហោចណាស់ ​៤៩​នាក់​ស្លាប់ និង​ជាង ​៣០០​នាក់​ផ្សេងទៀត​បាន​រង​របួស ខណៈ​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​បាន​ព្យាយាម​ដើម្បី​គ្រប់គ្រង​អគ្គិភ័យ​នេះ​។

អគ្គិភ័យ​នៅ​ឃ្លាំង BM Inland Container Depot ជា​ក្រុមហ៊ុន​វិនិយោគ​រួមគ្នា​ដោយ​ប្រទេស​ហូ​ឡង់​-​បង់​ក្លា​ដែ​សបាន​ឆាបឆេះ​កាលពី​យប់ថ្ងៃ​សៅរ៍​ បន្ទាប់ពី​មានការ​ផ្ទុះ​នៅក្នុង​ទូ​ទំនិញ​មួយ​ផ្ទុក​សារធាតុ​គីមី​។ មូលហេតុ​នៃ​អគ្គិភ័យ​នេះមិនទាន់​អាច​កំណត់​បាន​ភ្លាមៗ​នៅឡើយ​នោះទេ​។ ​យោងតាម​លោក Main Uddin អគ្គនាយក​អង្គភាព​សេវា​ពន្លត់​អគ្គិភ័យ និង​ការពារ​ជន​ស៊ីវិលបង់​ក្លា​ដែ​សបានឱ្យដឹងថា យ៉ាងហោចណាស់​អ្នក​ពន្លត់​អគ្គិភ័យ ៥នាក់​ស្ថិតនៅ​ក្នុងចំណោម​អ្នក ស្លាប់ ហើយ​អ្នក​ពន្លត់​អគ្គិភ័យ ១៥​នាក់​ផ្សេងទៀត​កំពុង​ព្យាបាល​របួស​។ លោក Uddin និយាយថា ការផ្ទុះ​ជាច្រើន​បាន​កើតឡើង​បន្តបន្ទាប់​គ្នា​ក្រោយពី​ការផ្ទុះ​ដំបូង ខណៈ​អគ្គិភ័យ​បន្ត​ការ​រាលដាល​។​

​អ្នកជំនាញ​គ្រឿងផ្ទុះ​មកពី​អង្គភាព​យោធា​ប្រទេស​បង់​ក្លា​ដែ​ស បាន​មកជួយ​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​។ ក្រុមមន្ត្រី និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​តំបន់​បាន​និយាយថា ​ការផ្ទុះ​បានធ្វើឱ្យ​បែក​បង្អួច​អគារ​នៅក្បែរនោះ។​ ​នាយករដ្ឋមន្ត្រី​លោកស្រី Sheikh Hasina បានបង្ហាញ​ភាពរន្ធត់​ចំពោះ​ឧប្បត្តិហេតុ និង​បានបញ្ជា​ឱ្យមាន​ការរៀបចំ​ឲ្យ​បាន​គ្រប់គ្រាន់​ ដើម្បីព្យាបាល​អ្នករងរបួស​។​ ​ប្រទេស​បង់​ក្លា​ដែ​សមាន​ប្រវត្តិ​នៃ​មហន្តរាយ​ឧស្សាហកម្ម រួមមាន​ទាំង​រោងចក្រ​ដែល​ឆេះ​មាន​កម្មករជាប់​នៅ​ខាងក្នុង​។ ក្រុម​អ្នកឃ្លាំមើល​បានដាក់​កំហុស​លើ​អំពើពុករលួយ​ និង​ការអនុវត្ត​ច្បាប់​ធូររលុង៕​

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 07:16:08 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm