អង់គ្លេស ៖ ចក្រភពអង់គ្លេសបាននិយាយថា ខ្លួននឹងផ្គត់ផ្គង់ទៅឲ្យប្រទេសអ៊ុយក្រែននូវប្រព័ន្ធបាញ់រ៉ុក្កែតចម្រុះ ដែលអាចវាយប្រហារគោលដៅមានចម្ងាយរហូតដល់80 គីឡូម៉ែត្រ ក្នុងវិធានការដែលសម្របសម្រួលជាមួយសហរដ្ឋអាមេរិក។រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Ben Wallace បាននិយាយថា ការគាំទ្ររបស់ចក្រភពអង់គ្លេសសម្រាប់អ៊ុយក្រែននឹងផ្លាស់ប្តូរខណៈយុទ្ធសាស្ត្ររបស់រុស្ស៊ីមានការវិវត្តផ្សេងទៀត។លោក Wallace និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ប្រព័ន្ធរ៉ុក្កែតដែលមានសមត្ថភាពខ្ពស់ទាំងនេះនិងអាចឱ្យមិត្តអ៊ុយក្រែនរបស់យើងការពារខ្លួនបានប្រសើរជាងមុនប្រឆាំងការប្រើប្រាស់កាំភ្លើងធំរយៈចម្ងាយឆ្ងាយដ៏ឃោរឃៅ ដែលកងកម្លាំងរបស់ប្រធានាធិបតីរុស្ស៊ី លោកVladimirPutinបានប្រើប្រាស់។

