អន្ដរជាតិ៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយថា សព្វាវុធបន្ថែមដែលផ្តល់ដោយប្រទេស លោកខាងលិចដល់អ៊ុយក្រែន នឹងអូសបន្លាយពេលជម្លោះយោធា។
លោក Putin បាននិយាយថា ជាទូទៅភាពច្របូកច្របល់ ទាំងអស់នេះជុំវិញការផ្តល់អាវុធបន្ថែម តាមគំនិតរបស់លោកមានគោលដៅតែមួយគឺដើម្បីអូសបន្លាយពេលជម្លោះប្រដាប់អាវុធឲ្យកាន់តែយូរតាមដែលអាចធ្វើទៅបាន៕

