អន្ដរជាតិ៖ សហរដ្ឋអាមេរិក នឹងបន្តផ្គត់ផ្គង់ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតដល់ទីក្រុងគីវ ក្រោយពីលោកប្រធានាធិបតីលោក ចូ បៃដិន (Joe Biden) ចុះហត្ថលេខាផ្តល់ជើងទម្របាញ់មីស៊ីល M142 HIMARS ចំនួន ៤គ្រឿង ដល់កងកម្លាំងអ៊ុយក្រែន ។
ការសន្យាផ្តល់ប្រព័ន្ធបាញ់មីស៊ីលទាំងនេះ បានធ្វើឲ្យលោកប្រធានាធិបតីរុស្ស៊ី លោក Vladimir Putinផ្ទុះប្រតិកម្មយ៉ាងខ្លាំង ដោយលោកបានធ្វើការព្រមានថា ប្រសិនបើទីក្រុងគីវ ទទួលបានរ៉ុក្កែតបាញ់រយៈចម្ងាយឆ្ងាយ ទីក្រុង ម៉ូស្គូនឹងធ្វើការសម្រេចដោយសមស្រប និងប្រើប្រាស់មធ្យោបាយនៃការបំផ្លាញរបស់យើងដែលមាន ដើម្បីវាយប្រហារទៅលើឧបករណ៍ទាំងនោះ៕

