ភ្នំពេញ ៖ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ដែលហៅកាត់CMAC និងថ្នាក់ដឹកនាំជាន់ខ្ពស់មួយចំនួនទៀត នៅរសៀលថ្ងៃទី៦ខែមិថុនានេះ បានរៀបចំពិធីទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ ឯកឧត្តម Andrés Pastrana Arango អតីតប្រធានាធិបតី នៃសាធារណរដ្ឋកូឡុំប៊ី និងបច្ចុប្បន្នជាប្រធានអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ ដែលបានមកបំពេញទស្សនៈកិច្ចនៅមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា។ក្នុងដំណើរទស្សនៈកិច្ចនេះឯកឧត្តមអតីតប្រធានាធិបតី បានសួរសុខទុក្ខកងទ័ពកូឡុំប៊ីដែលកំពុងស្នាក់នៅហ្វឹកហ្វឺននៅប្រទេសកម្ពុជា និងសំដែងការអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានជួយផ្តល់បទពិសោធន៍នៃការដោះស្រាយវិបត្តិសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលប្រទេសនិងប្រជាជនកូឡុំប៊ី កំពុងប្រឈមមុខយ៉ាងធ្ងន់ធ្ងរក្នុងសង្គ្រាមស៊ីវិលជាង៥០ឆ្នាំ ៕ អត្ថបទ ៖ សុភណ្ឌ





