អន្ដរជាតិ៖ អាជ្ញាធរអ៊ុយក្រែនកាលពីថ្ងៃអាទិត្យ បាននាំអ្នកសារព័ត៌មានទៅកាន់ទីតាំង នៃការវាយប្រហាររបស់រុស្ស៊ីនៅទីក្រុងគីវ ដែលជាការវាយប្រហារលើកដំបូងលើទីក្រុងនេះ ចាប់តាំងពីចុងខែមេសា។ ក្រុមមន្ត្រីបាននិយាយថា ពួកគេបានអញ្ជើញអ្នកសារព័ត៌មានឱ្យទៅមើលទីតាំងនេះ ដើម្បីផ្សព្វផ្សាយការរាយការណ៍ពីអគារគោលដៅ ដែលត្រូវបានប្រើប្រាស់សម្រាប់ជួសជុលនិង រក្សាទុករថក្រោះដែលបានប្រគល់ឲ្យពីសហភាពអឺរ៉ុប៕
