អន្ដរជាតិ៖យោធាទីក្រុងសេអ៊ូល បាននិយាយថា នៅថ្ងៃចន្ទនេះ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានបាញ់មីស៊ីលបាលីស្ទីកចំនួន ៨គ្រាប់ ជាការបង្ហាញកម្លាំង និងត្រៀមខ្លួនរបស់សម្ព័ន្ធមិត្តទាំង២ ឆ្លើយតបការបង្ករឿងរបស់ក្រុង Pyongyang។ ពួកគេបានថ្កោលទោសការបាញ់មីស៊ីលចុងក្រោយបំផុតរបស់កូរ៉េខាងជើង ។
ការបាញ់នៅព្រឹកថ្ងៃចន្ទនេះ កើតឡើងមួយថ្ងៃបន្ទាប់ពីកូរ៉េខាងជើង បានបាញ់មីស៊ីលបាលីស្ទីករយៈចម្ងាយខ្លីចូលទៅសមុទ្រក្បែរដែនទឹករបស់ខ្លួន ជាអ្វីដែលក្រុមអ្នកវិភាគនិយាយថា គឺជាការបាញ់សាកល្បងមួយលើកមានចំនួនច្រើនគ្រាប់ដ៏ធំបំផុតមិនធ្លាប់មានពីប្រទេសអាវុធនុយក្លេអ៊ែរមួយនេះ៕

