ប្រណាំងកង់៖ កីឡាករអង់គ្លេសរបស់ក្រុម Ineos Grenadiers, Adam Yates បានឡើងមកនាំមុខគេ ក្រោយជ័យជំនះនៅដំណាក់កាលទី៣ ប្រណាំងកង់កម្មវិធី Volta a Catalunya។

ដំណាក់កាលទី៣ ដែលមានចម្ងាយផ្លូវ ២០៣.១គីឡូម៉ែត្រលើស្ថានភាពផ្លូវភ្នំ កីឡាករវ័យ ២៨ឆ្នាំ Adam Yates បានប្រើល្បឿនខ្លាំងនៅចំណុងឡើងភ្នំ ៥គីឡូម៉ែត្ រហូតមកដល់ទីព្រ័ត្រមុនគេចំណាយពេល ៥ម៉ោង ៥៨វិនាទី ពោលគឺល្អជាងអ្នកលេខ២ កីឡាករកូឡុំប៊ី Esteban Chaves ១៣វិនាទី និងលេខ៣ កីឡាករម្ចាស់ផ្ទះ Alejandro Valverde យឺតជាងអ្នកឈ្នះ ១៩វិនាទី។
ក្រោយជ័យជំនះដោយចំណេញថេរវេលាច្រើននេះ Adam Yates បានឡើងមកនាំមុខគេរួមវិញ ដោយមានវេលាសរុប ៩ម៉ោង ៤៤នាទី ២១វិនាទីល្អជាងអ្នកលេខ២ កីឡាករអូស្ត្រាលី Richie Porte ៤៥វិនាទី និងលេខ៣ គឺកីឡាករព័រទុយហ្កាល់ Joao Almeida ធ្លាក់ពីលេខ១ មកវិញ។ ដោយឡែកដំណាក់កាលទី៤ ថ្ងៃព្រហស្បតិ៍នេះមានចំងាយផ្លូវ ១៦៦.៥គីឡូម៉ែត្រ ជាដំណាក់កាលដែលឆ្លងកាត់តំបន់ភ្នំផងដែរ៕
អត្ថបទ៖នាង សុភាវុធ