ផ្សារទំនើប ព្រីនស៍ ថាមស៍ សឃ្វែរ ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំមួយនៅភ្នំពេញ​បានសម្ពោធដំណើរការជាផ្លូវការ

2022/06/07 06:24:29 pm        690

ភ្នំពេញ៖ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ ពិធីសម្ពោធជាផ្លូវការនៃផ្សារទំនើប ព្រីនស៍ ថាមស៍ សឃ្វែរ ត្រូវបានប្រារព្ធឡើង។ ផ្សារទំនើប ព្រីនស៍ ថាមស៍ សឃ្វែរ បានប្រមូល​ផ្តុំនូវម្ចាស់​អាជីវកម្ម​ចិន និងខ្មែរជាច្រើន និង​ជា​អគារ​ពាណិជ្ជកម្ម​ខ្នាតធំដែលមានមុខងារពេញលេញ​នៅក្នុង​ទីក្រុង​ភ្នំពេញ ហើយក៏ជាមជ្ឈមណ្ឌលពាណិជ្ជកម្មដំបូងបង្អស់របស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ដែល​បានបើកដំណើរជាសាធារណៈ។

ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានចាក់ឫសនៅក្នុងទឹកដីប្រទេសកម្ពុជា និង​មាន​អាជីវកម្ម​គ្រប​ដណ្ដប់លើវិស័យនានាដូចជា ផ្សារទំនើបលំនៅឋាន និងតំបន់ទេសចរណ៍ ហើយមានតួនាទី​ជា​អ្នកចូលរួមក្នុងបុព្វហេតុជំរុញការអភិវឌ្ឍនគរូបនីយកម្ម និងទំនើបកម្មនៃប្រទេសកម្ពុជា។ ការបើកសម្ពោធនៃផ្សារទំនើប ព្រីនស៍ ថាមស៍ សឃ្វែរ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ក្នុងការពង្រាយអាជីវកម្មរបស់ខ្លួន និងពង្រីកការវិនិយោគនៅកម្ពុជា។

ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួម​ក្នុង​ពិធីសម្ពោធនេះ និងមានប្រសាសន៍ថា កម្ពុជាកំពុងបើកដំណើរការសកម្មភាពសេដ្ឋកិច្ចសង្គម​ពេញលេញ​ឡើងវិញលើគ្រប់វិស័យតាមគន្លងប្រក្រតីថ្មី ។ ហើយផ្សារទំនើបព្រីនស៍ ថាមស៍ សឃ្វែរ ដែលបានបើកសម្ពោធនៅពេលនេះ នឹងក្លាយទៅជាគោលដៅដើរទិញទំនិញ ការកម្សាន្ត និងទេសចរណ៍មួយ ដែលទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាន ប្រកាសថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ដើម្បីជាចលករជំរុញ និងគាំទ្រដល់ការវិនិយោគរបស់វិស័យឯកជន។ កម្ពុជាទទួលស្វាគមន៍ និង​លើក​​ទឹកចិត្តចំពោះការបណ្តាក់ទុនវិនិយោគ និងការធ្វើអាជីវកម្ម សេវាកម្មស្របច្បាប់គ្រប់ប្រភេទ ជាពិសេសការពង្រឹងសហគ្រិនភាព កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ការបើកទូលាយបរិយាកាស​វិនិយោគឱ្យកាន់តែមានភាពល្អប្រសើរ ប្រកបដោយភាពទាក់ទាញ និងផ្តល់ទំនុកចិត្តខ្ពស់​ដល់​ធុរជន និងសហគ្រិនទាំងអស់ ស្របតាមក្របខ័ណ្ឌពាណិជ្ជកម្មសកលលោក សម្រាប់ជំរុញ​កំណើន​សេដ្ឋកិច្ច និងពង្រីកសក្តានុពលថ្មីៗ ប្រកបដោយគុណវុឌ្ឍន៍ខ្ពស់។

លោក Edward Lee នាយកប្រតិបត្តិនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានថ្លែង​អំណរគុណ​យ៉ាង​ស្មោះស្ម័គ្រចំពោះការគាំទ្រពីសំណាក់ស្ថាប័នរដ្ឋគ្រប់លំដាប់ថ្នាក់​ក្នុងពេល​កន្លងមក ក៏ដូចជាការគាំទ្រ និងការទទួលស្គាល់យ៉ាងពេញទំ ហឹងពីគ្រប់មជ្ឈដ្ឋាន និងពីសំណាក់​ប្រជាជនកម្ពុជាផងដែរ។ លោកក៏បានលើកឡើងថា ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានអភិវឌ្ឍ​អាជីវកម្មរបស់ខ្លួននៅកម្ពុជា ដោយតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍បម្រើកម្ពុជា កសាងកម្ពុជា និងតបស្នង កម្ពុជា។ ផ្សារទំនើប ព្រីនស៍ ថាមស៍ សឃ្វែរ គឺជាស្នាដៃថ្មីមួយ​ទៀតរបស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នៅកម្ពុជា ដែលមិនត្រឹមតែនាំមកនូវ​បទពិសោធន៍​ពេញលេញថ្មីៗជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ថែមទាំងក៏នឹងបង្កើត​ការងារបន្ថែមទៀតនៅកម្ពុជា និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជាផងដែរ។

ផ្សារទំនើប ព្រីនស៍ ថាមស៍ សឃ្វែរ មានទីតាំងស្ថិតនៅផ្នែកខាងត្បូងនៃមហាវិថីព្រះនរោត្តម ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ ដែលជាតំបន់ដែលមានភាពសក្ដានុពល និងរីកចម្រើន​បំផុតមួយ​នៅភ្នំពេញ។ គម្រោងនេះបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីគ្រប់មជ្ឈដ្ឋាន​តាំងពី​ពេលចាប់ផ្តើមបង្កើតគម្រោងមកម្ល៉េះ ហើយក្នុងអំឡុងពេលសាងសង់គម្រោងនេះ សាលារាជធានី​ភ្នំពេញ និងក្រសួងមន្ទីរពាក់ព័ន្ធបានផ្ដល់ការគាំទ្រយ៉ាងច្រើន ដែលធ្វើឱ្យគម្រោងនេះ​អាច​អភិវឌ្ឍន៍ និងបើកដំណើរការតាមការរំពឹងទុក៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm