សហព័ន្ធស្រូវអង្ករកម្ពុជា អំពាវនាវឲ្យកសិករបង្កើនការដាំដុះ ជំរុញបរិមាណផលិត ខណៈពិភព​លោកកំពុងខ្វះស្បៀង

2022/06/07 06:41:34 pm        1.6 K

ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានអំពាវនាវដល់បងប្អូនប្រជាកសិករទាំងអស់ ធ្វើស្រែដោយយកចិត្តទុកដាក់ខ្ពស់ និងស្វែងរកជម្រើសយន្តការប្រើប្រាស់ធាតុចូល ដូចជាជី តាមលក្ខណៈធម្មជាតិ ឬសរីរាង្គជាដើម ឬក៏អាចលាយជាមួយជីគីមី និងត្រូវអនុវត្តតាមបច្ចេកទេសរបស់ក្រសួងកសិកម្ម ដើម្បីជំរុញទាំងបរិមាណ គុណភាព និងតម្លៃស្រូវឱ្យមានការកើនឡើងបន្ថែមទៀត ខណៈដែលពិភពលោកកំពុងជួបវិបត្តិជីថ្នាំកសិកម្មឡើងថ្លៃ និងកំពុងខ្វះស្បៀង។

លោក​ឧកញ៉ា​ សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ​បានកត់សម្គាល់ឃើញថា វិបត្តិសង្រ្គាម​រុស្ស៉ី-អ៊ុយក្រែន ​ដែលបានធ្វើឱ្យពិភពលោកខ្វះស្បៀងអាហារ រួមទាំងជីថ្នាំកសិកម្មឡើងថ្លៃនេះ គឺព្រោះប្រទេសទាំងពីរនេះ ជាប្រទេសដែលផលិតស្រូវសាឡី​សម្រាប់នាំចេញ​ទៅទីផ្សារអឺរ៉ុប​ច្រើនជាងគេ ​និងប្រទេស​នៅអាហ្វ្រិកមួយចំនួនទៀត ដែលបណ្តាលឱ្យតម្លៃស្រូវសាឡីកើនឡើង​ខ្លាំង​រហូតដល់៣០% ​ប៉ុន្តែវាក៏ជាឱកាសល្អសម្រាប់កម្ពុជា ក្នុងការនាំស្រូវអង្ករចេញដែរ ដូច្នេះបងប្អូនត្រូវខិតខំការដាំដុះ។

ជាមួយគ្នានេះ លោកឧកញ៉ា សុង សារ៉ន ក៏បានលើទឹកចិត្តផងដែរដល់ការផលិតស្រូវសរីរាង្គ ព្រោះអង្ករ ​ឬស្រូវសរីរាង្គនេះ​ កំពុងមានតម្លៃខ្ពស់ ​និងមានភាពល្បីល្បាញនៅទីផ្សារអឺរ៉ុប។

លោក បញ្ជាក់ថា នៅប្រទេសកម្ពុជា​ មានក្រុមហ៊ុនមួយចំនួន ​បានចាប់ផ្តើម ផលិតស្រូវសរីរាង្គនេះ រយៈពេលជាង ១០ឆ្នាំមកហើយ តែបរិមាណមិនទាន់បានច្រើននៅឡើយទេ។

ដោយឡែកក្រុមហ៊ុន Amru Rice របស់លោកក៏បានចងក្រងបណ្តុំកសិករជាច្រើន ដើម្បីផលិតស្រូវ​សរីរាង្គនេះ ​នៅឯខេត្តព្រះវិហារ ​និងទទួលបានបរិមាណប្រមាណជាង ២ម៉ឺនតោនជាប្រចាំឆ្នាំ ហើយ​ស្រូវសរីរាង្គខេត្តព្រះវិហារនេះ​ ទទួលបានភាពល្បីល្បាញ​ និងគាំទ្រយ៉ាងច្រើននៅទីផ្សារអឺរ៉ុប ពិសេស​ គឺថែមទាំងទទួលបានចំណាត់ថ្នាក់លេខ៥ ​ជាប្រទេសដែលផលិតស្រូវសរីរាង្គច្រើន និងមានគុណភាពល្អទៀតផង។​ ចំពោះតម្លៃស្រូវសរីរាង្គនេះ លោកបញ្ជាក់ថា មានតម្លៃខ្ពស់ជាង​ស្រូវធម្មតា​រហូតដល់ជាង ៣០%។

របាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា បង្ហាញថា ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ២០២២ ការនាំ​អង្ករចេញពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ​តាមរយៈក្រុមហ៊ុនចំនួន​ ៥៣ ក្រុមហ៊ុន ទៅប្រទេសចិន រួមទាំង​តំបន់ស្វយ័តហុងកុង ​ម៉ាកាវ បានចំនួនជាង​ ១៤ ម៉ឺនតោន មានកំណើនជាង ២៣% បើធៀប​ទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។

ចំណែកការនាំចេញទៅកាន់ប្រទេសនានានៅក្នុងទ្វីបអ៊ឺរ៉ុប ​បានចំនួនជាង ៨ម៉ឺន ៨ពាន់តោន មាន​កំណើនជិត ៥០%។ រីឯការនាំចេញទៅកាន់ប្រទេសអាស៊ាន ​៤ប្រទេសបានចំនួនជាង ​២ម៉ឺន ៥ពាន់តោន​ កើនឡើងជាង​ ១៧% និងការនាំចេញទៅកាន់គោលដៅផ្សេងៗចំនួន ​២១ប្រទេស បានចំនួន​ជាង ២ម៉ឺនតោន ឬស្មើនឹងជាង ៧%។

ដោយឡែកមួយខែឧសភាឆ្នាំ ២០២២ ការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិមានចំនួន ៦២.៥៣៧តោន ​មានកំណើនរហូតដល់ ​៥៤.២៨% ​ធៀបនឹងខែឧសភា​ ២០២១ និង​នាំចេញស្រូវបានចំនួន ៥០.១៦១ តោន៕

អត្ថបទដែលទាក់ទង

ធុរកិច្ចអាមេរិក-អាស៊ាន សន្យានាំព័ត៌មាន​អំពី​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា​ផ្សព្វ​ផ្សាយ​បន្ត​នៅ​អាមេរិក
2026/07/23 10:33:13 pm        1
គោលនយោបាយទាក់ទាញវិនិយោគរបស់រាជរដ្ឋាភិបាលកំពុងបន្តស្រូបយកវិនិយោគបរទេសចូលកម្ពុជា​
2026/07/23 10:06:29 pm        1
«កិច្ចប្រជុំច្រកចេញ-ចូលតែមួយ» លើកទី៧ ក្នុងឆ្នាំ២០២៦ ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ពិនិត្យ​ពិភាក្សា​លើ​សំណើ​សុំចុះប​ញ្ជីគ​ម្រោងវិ​និយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៩គម្រោង
2026/07/22 11:04:19 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm