ក្រសួងសុខាភិបាល រៀបចំ​រួចរាល់​ទូរ​ត្រជាក់ ​សម្រាប់​រក្សាទុក​វ៉ាក់សាំង​កូ​វីដ​-១៩​ ប្រភេទ ស៊ី​ណូ​វ៉ា​ក់​

2021/04/27 02:59:58 am        70

ភ្នំពេញ ៖ ​មន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល បាន​ប្រាប់​BTV ព័ត៌មាន ​នៅ​​ព្រឹក​ថ្ងៃទី​២៥ ​មីនា ២០២១​នេះ​ថា​ ក្រសួងសុខាភិបាល បាន​រៀបចំ​ចាត់ចែង​រួចរាល់​ទូរ​ត្រជាក់ ​សម្រាប់​ទទួល​ដាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ប្រភេទ ស៊ី​ណូ​វ៉ា​ក់​(Sinovac) ​របស់​សាធារណរដ្ឋ​ប្រជាមានិត ចិន​ចំនួន​១​លាន​៥​សែន​ដូ​ស ​ដែល​នឹង​មកដល់​កម្ពុជា​ឆាប់ៗ​នេះ​។

មន្ត្រីជាន់ខ្ពស់​រូបនោះ​ បាន​បន្ថែមថា ​ក្រុមការងារ​របស់​ក្រសួងសុខាភិបាល ​បានរៀបចំ​រួចរាល់​នូវ​ទូរ​ត្រជាក់​ចំនួន​០៥​ទូរ​កន្លះ​ ស្ថិតនៅ​ឃ្លាំង​ឱសថ​កណ្តាល ​ចោមចៅ​(​មាន​ទូរ​ត្រជាក់​ (Cold Room) ទូរ​ត្រជាក់ កក (Freezer Room)) ដែល​មាន​សមត្ថភាព​ខ្ពស់ ​ក្នុង​ការ​ទទួល​ដាក់​រក្សា​សុវត្ថិភាព​សីតុណ្ហភាព​របស់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩​ ប្រភេទ​ស៊ី​ណូ​វ៉ា​ក់ ​របស់​សាធារណរដ្ឋ​ប្រជាមានិត ​ចិន ចំនួន​១​លាន​៥​សែន​ដូ​ស​។​ ហើយ​សម្រាប់​កម្មវិធី​ប្រគល់​-​ទទួល​ វ៉ាក់សាំង កូ​វីដ​-១៩ ( ស៊ី​ណូ​វ៉ា​ក់ )​នេះ នឹង​ប្រព្រឹត្ត​ឡើង​ នៅ​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០២១ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ វេលា​ម៉ោង ១១:៣០ ​នាទី​ព្រឹក ក្រោម​វត្តមាន​ឯកឧត្តម វ​ង្សី វិស្សុត រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ​និង​ជា​រដ្ឋ​លេខាធិការ​ប្រចាំការ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​និង​ឯកឧត្តម វ៉ាង វិ​ន​ធៀន (Wang Wentian) ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។

សូមបញ្ជាក់​ ផងដែរ​ថា ថ្មីៗ​នេះ​ក្នុង​សារ​ពិសេស​ជា​សំឡេង​ នា​ព្រឹក​ថ្ងៃទី​១៩ ​ខែមីនា ឆ្នាំ​២០២១​ របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​ម​ន្រី្ត ​បាន​ថ្លែងថា ​ក្នុងពេល​ខាងមុខនេះ​ បើ​គ្មាន​ការផ្លាស់ប្ដូរ​ទេ ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ​ប្រភេទ​ស៊ី​ណូ​វ៉ា​ក់ ​មិន​កំណត់​អាយុ​មនុស្ស​សម្រាប់​ការចាក់​វ៉ាក់សាំង​នេះ​ នឹង​មកដល់​កម្ពុជា ​នៅ​ថ្ងៃទី​២៦ ​ខែមីនា​ ឆ្នាំ​២០២១​នេះ ប្រទេស​កម្ពុជា ​បាន​បញ្ជា​ទិញ​វ៉ាក់សាំង​ប្រភេទ ​ស៊ី​ណូ​វ៉ា​ក់​ ចំនួន​១​លាន​៥​សែន​ដូ​ស ហើយ​ក្រៅពីនោះ​ក៏​យើង​នៅសល់​ជំនួយ​របស់​មិត្ត​ចិន​ សម្រាប់​វ៉ាក់សាំង​កូ​វីដ​១៩ ​ប្រភេទ​ស៊ី​ណូ​ហ្វា​ម ​ចំនួន​៤០​ម៉ឺន​ដូ​ស​ទៀត​ ដែល​សង្ឃឹមថា​ នឹង​បាន​ទទួល​នៅមុន​បុណ្យចូលឆ្នាំ​ខ្មែរ​ផងដែរ​៕

អត្ថបទ រដ្ឋា


អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 04:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/21 09:39:00 pm        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 04:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន

2026/07/23 04:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am